ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អាជ្ញាធរក្រុងព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរចល័ត តាមឆ្នេរសមុទ្រ ដាក់កៅអី ដាក់តុ និងចង្ក្រានដាំស្លនៅលើឆ្នេរ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់

ព្រះសីហនុ ៖ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋអ្នកលក់ដូរមួយចំនួនបាននាំគ្នាដាក់កៅអី ដាក់តុ និងចង្ក្រានដាំស្លនៅលើខ្សាច់មាត់ឆ្នេរ មានភាពអនាធិបតេយ្យ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណភាពនោះ អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរចល័ត តាមឆ្នេរសមុទ្រ ដោយមានការដាក់កៅអី ដាក់តុ និងចង្ក្រានដាំស្លនៅលើឆ្នេរ សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។

អាជ្ញារធក្រុងព្រះសីហនុ សង្ឃឹមថា ប្រជាពលរដ្ឋ អ្នកលក់ដូរចល័ត និងចូលរួមសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុទាំងអស់គ្នា។ បើករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរ និងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ នឹងមិនប្រគល់ជូនវិញទេ។

ការរៀបចំសណ្ដាប់ធ្នាប់នៅលើឆ្នេរដើម្បីបរិស្ថាន និងសោភ័ណភាព គឺជារឿងល្អ ពិតណាស់ថា ធ្វើឲ្យមានការទាក់ទាញ និងធ្វើឱ្យឆ្នេរស្អាតប្រកបដោយចីរភាព, ប៉ុន្តែការណែនាំ និងថា ត្រូវអនុវត្តវិធានការរដ្ឋបាលទៅលើប្រជាពលរដ្ឋអ្នកលក់ដូរចល័តនេះ ត្រូវបានមហាជនគិតថា វាអាចនឹងកើតឡើងនូវផលវិបាកផងដែរ ព្រោះថា ប្រជាពលរដ្ឋអ្នកលក់ដូរចល័តទាំងនោះ អ្វីដែលពួកគាត់ធ្វើ គឺដើម្បីស្វែងរកប្រាក់កម្រៃចិញ្ចឹមជីវភាពក្នុងគ្រួសារតែប៉ុណ្ណោះ, ម្យ៉ាងពួកគាត់ គឺជាអ្នកលក់ដូរតិចតួច ឬអាចថា ជាគ្រួសារស្ថិតក្នុងខ្សែបន្ទាត់ក្រីក្រ ខ្វះខាត ដូច្នេះ គ្មានលទ្ធភាពបង្កើតហាងលក់ដូរ ឬទិញហាងលក់ដូរធ្វើការលក់ដូរចំណីចំណុក ម្ហូបអាហារត្រឹមត្រូវដូចក្រុមអ្នកមានបង្កើតហាង អាហារដ្ឋានភោជនីយដ្ឋាន នោះទេ, រឿងនេះត្រូវគិតឲ្យច្បាស់ឡើងវិញ បើលុបបំបាត់បែបនេះ ហើយមិនរៀបចំកន្លែងណាមួយជូនពួកគាត់ ថាតើ ពួកគាត់នឹងអាចលក់ដូរចិញ្ចឹមជីវភាពក្នុងគ្រួសារបានដោយរបៀបណា?៕

nmr