ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពិធីបុណ្យអុំទូកខេត្តបាត់ដំបង បញ្ចប់ដោយជោគជ័យនិងទាក់ទាញភ្ញៀវទេសចរបានជិត២០ម៉ឺននាក់

បាត់ដំបង៖ ពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ បានបញ្ចប់ទៅដោយជោគជ័យជាមួយនឹងការទាក់ទាញបានភ្ញៀវទេសចរជិត២០ម៉ឺននាក់បានមកកម្សាន្តក្រោមបរិយាកាសសប្បាយរីករាយ សុខសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អុំទូកខេត្តបាត់ដំបងរយ:ពេលពីរថ្ងៃបានទទួលជោគជ័យ សប្បាយរីករាយទាំងអស់គ្នា ហើយរាល់កង្វះខាតឆ្នាំនេះ នឹងត្រូវយកទៅកែលំអនៅឆ្នាំក្រោយ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២២នេះ មានចំនួន ១៨៩ ១៦៧ នាក់ក្នុងនោះភ្ញៀវជាតិចំនួន ១៨៨ ៩៥៧ នាក់និងអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។
nmr