យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់រយៈពេល០៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១ ២៣៩ ៨០៨ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៦ ៨០៨ នាក់ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៦៦០ ០០០ នាក់ បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣ ០០០ នាក់។
ភ្នំពេញ : ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមភាគី អូស្រ្តាលីរបស់ឯកឧត្តម ឱ្យមានជំនួបតាមទូរស័ព្ទនាពេលនេះ បន្ទាប់ពីលោកជំទាវបានចូលកាន់ ដំណែងភ្លាម ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេល ដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកជំទាវ Penny Wong បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់ អូស្រ្តាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២។ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ […]