ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ១៨នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ បន្លំខ្លួនធ្វើជាព្រះសង្ឃដើរបិណ្ឌបាត្រ និងប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទ ១៨ នាក់មាន៖ ១-ឈ្មោះ ទូច វិច្ឆិកា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ( ជាមេក្លោង)។២-ឈ្មោះ យូ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត ។៣- ឈ្មោះ គង់ […]
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់នូវសង្គ្រាមផ្ទៃក្នុងរបស់ខ្លួនយ៉ាងច្រើន ហើយផលវិបាកនៃសង្គ្រាមនេះ កម្ពុជាបានយល់យ៉ាងច្បាស់ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួន តាមការស្នើសុំរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីរួមចំណែកស្វែងរកសន្តិភាពនៅប្រទេសមួយចំនួនលើសកលលោក ដែលកំពុងមានជម្លោះ ។ តាមរយៈគណនីហ្វេសបុកផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា« ដោយធ្លាប់ហែលឆ្លងនូវសង្គ្រាមអស់ជាច្រើនទសវត្សរ៍ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់អំពីផលវិបាកនៃសង្គ្រាម។ ហេតុនេះ ទើបយើងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងចំណោមប្រទេសដែលបានបញ្ជូនកម្លាំង បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងន័យរួមចំណែកស្វែងរកសន្តិភាពជូនបណ្តាប្រទេសកំពុងមានជម្លោះ»។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវប្រមាណជាង ៧៣០០នាក់ បានចូលរួមការងារបេសកកម្មថែរក្សាសន្តិភាព (UN)នៅតាមបណ្តាប្រទេសដែលកំពុងមានជម្លោះសង្គ្រាមចំនួន៩ ដែលប្រទេសទាំងនោះរួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសម៉ាលី ឆាដ សាយប្រ៊ុយ ស៊ីរី និងយេម៉េន ។ សម្រាប់បច្ចុប្បន្ននេះ វិញ កម្ពុជាមានទ័ពមួកខៀវប្រមាណជិត ៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ […]
វ៉ាក់សាំងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ។ តាមការសង្កេត និងស្រាវជ្រាវជាក់ស្តែង អ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការស្លាប់ម្សិលម៉ិញនេះ(របាយការណ៍ថ្ងៃទី១៨ ខែតុលា) មានអ្នកស្លាប់ចំនួន១២នាក់ ក្នុងនោះចំនួន៨នាក់គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់ អាជ្ញាធរ ក្រុមគ្រូពេទ្យនៅមូលដ្ឋាននានា ជួយពន្យល់ណែនាំ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមឲ្យពួកគាត់មកទទួលយកសេវានេះ ទោះជាកម្មវិធីវ៉ាក់សាំងនៅតំបន់ខ្លះបិទបញ្ចាប់ក៏ដោយ។