កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

លោក សួន សេរីរដ្ឋា មានប្រសាសន៍ថា ព្រឹត្តិការណ៍ Sea Game នៅកម្ពុជា ក្នុងយុគសន្តិភាពនៃសករាជ សម្តេចតេជោ ជះឥទ្ធិពលឆ្លងទ្វីប

១- ពិភពលោកហ្នឹងចងចាំហើយស្គាល់កម្ពុជាពិតប្រាកដកាន់តែច្បាស់ដោយគ្មាននរណាម្នាក់ ឬជាតិសាសន៍ណាមួយអាចបន្លំ បំភ្លៃ បំភ្លើស ពន្លើសអំពីកម្ពុជាបានឡើយគឺ Cambodian Wonderful country and Free Sea Game ! ២- បណ្តាញសារព័ត៌មានធំៗល្បីៗលើពិភពលោក បានផ្សាយកម្មវិធីបើក-បិទ និងផ្សាយបន្តផ្ទាល់ពីការប្រកួត Sea Game នៅកម្ពុជា យ៉ាងទូលំទូលាយ ដោយកម្ពុជា ឥតចំណាយមួយរៀល លើការជួលប្រព័ន្ធផ្សព្វផ្សាយបរទេសឲ្យផ្សាយ… ៣- បង្ហាញពីឆន្ទៈដ៏មុតមាំរបស់កម្ពុជា ដែលគោរពនូវស្មារតីអូឡាំពិកអន្តរជាតិគឺ ៖ ការមិនយកកីឡាធ្វើអាជីវកម្ម តែយកកីឡាជាការកសាងនូវមិត្តភាពនិងកីឡារស់នៅក្នុងសន្តិភាព ដើម្បីសន្តិភាពពិភពលោក… ៤- ប្រជាជនកម្ពុជាជាង ១៦ លាននាក់ អាចក្រោកឈរបង្ហាញស្នាមញញឹមចេញពីបេះដូងដ៏ធំទូលាយ បង្ហាញប្រាប់ទៅពិភពលោកឲ្យបានដឹងថា ៖ កម្ពុជាស្វាគមន៍មិត្តអ្នកទេសចរណ៍គ្រប់ជាតិសាសន៍មកពីគ្រប់ទិសទីនៃពិភពដោយគ្មានការប្រកាន់ឬរើសអើង… ៥- ជួយផ្សព្វផ្សាយស្រែកប្រាប់ពិភពលោកថា ៖ ការរួមរស់នៅជាមួយគ្នាប្រកបដោយ «សន្តិភាព» ដោយមិនបង្ករបង្កើតសង្គ្រាមយកឈ្នះចាញ់គ្នា គឺជារឿងល្អបំផុត ! ពិសេស អ៊ុយក្រែន និង រុស្ស៊ី ល្មមដល់ពេលហើយដែលត្រូវអង្គុយចុះចរចាគ្នាបញ្ចប់សង្គ្រាម កសាងសន្តិភាព ហើយបង្កើតព្រឹត្តិការណ៍ […]

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សហព័ន្ធបាល់ទាត់ថៃ សំដែងការខកចិត្ត និងសុំទោសចំពោះទង្វើអចេតនារបស់កីឡាបាល់ទាត់ U22

(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់នៃប្រទេសថៃ FA បានសំដែងនូវការខកចិត្ត និងសុំទោសចំពោះទង្វើដោយអចេតនារបស់កីឡាករជម្រើសជាតិយុវជនអាយុក្រោយអាយុ ២២ឆ្នាំរបស់ខ្លួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ក្រោយប្រកួតចាញ់ U22 ឥណ្ឌូនេស៊ី ក្នុងវគ្គដណ្តើមមេដាយមាសយប់មិញនេះនៅ SEA Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់សហព័ន្ធបាល់ទាត់ថៃបានបញ្ជាក់ថា «FA ថៃពិតជាមានការខកចិត្តជាខ្លាំង និងសុំទោសចំពោះទង្វើដែលមិនសមហេតុផលដែលបានកើតឡើងនៅអំឡុងការប្រកួតនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងវិញ្ញាសាបាល់ទាត់បុរសរវាងថៃ និងឥណ្ឌូនេស៊ីដែលមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋានច្រើនកុះករ និងជុំវិញពិភពលោក ដែលបានឲ្យខូចកិត្តិយសធ្ងន់ធ្ងរដល់មុខមាត់ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ និងមុខមាត់បាល់ទាត់ថៃផងដែរ»។ FA ក៏បានសន្យាទៀតថា បន្ទាប់ពីមានទង្វើដែលមិនអាចទទួលយកបាននេះ សហព័ន្ធបាល់ទាត់ថៃ រួមទាំងក្រុមគ្រូបង្វឹក នឹងធ្វើការអប់រំ និងដាក់ទោសទណ្ឌចំពោះកូនក្រុមរបស់ខ្លួន ជៀសវាងមានករណីនេះលើកក្រោយក្នុងកីឡា ២ឆ្នាំម្តងនេះទៀត គ្រាដែលពួកគេនឹងរៀបចំ SEA Games នៅឆ្នាំ២០២៥ វិញម្តង។ ជាចុងក្រោយ FA ថៃ សូមប្តេជ្ញា និងទទួលយកគ្រប់ការរិះគន់ក្នុងការកែតម្រូវ ដើម្បីឲ្យការប្រកួតបាល់ទាត់លើកក្រោយទៀត ប្រកបដោយទស្សនីយភាពសប្បាយរីករាយ និងទទួលបានយកបានក្នុងមិត្តភាពយូរអង្វែងនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្ដម ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោតសរសើរគ្រប់ទិសទី

(ភ្នំពេញ)៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។ ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

កីឡា ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ សុខភាព

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ។ https://t.me/royalcambodianarmy

កីឡា ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

SEA Games 2023: គិតត្រឹមម៉ោង៩៖៣០នាទីយប់នេះ កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១០១គ្រឿង ក្នុងនោះមាសចំនួន៣៧, ប្រាក់ចំនួន៣១ និងសំរិទ្ធចំនួ​ន៣៣

(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១០១គ្រឿង ក្នុងនោះមេដាយមាស ៣៧គ្រឿង, មេដាយប្រាក់ចំនួន ៣១គ្រឿង និងមេដាយសំរិទ្ធចំនួន ៣៣គ្រឿង។ https://t.me/royalcambodianarmy

កម្សាន្ត កសិកម្ម កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធធ្វើនៅខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះក៏មានវត្តមានយាង និងអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងព្រះរាជឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវ ជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ […]

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

SEA Games 2023: គិតត្រឹមម៉ោង៦៖១០នាទីល្ងាចថ្ងៃនេះ កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៧២គ្រឿង ក្នុងនោះមាសចំនួន២៨, ប្រាក់ចំនួន២១ និងសំរិទ្ធចំនួ​ន២៣

(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៦៖១០នាទីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧២គ្រឿង ក្នុងនោះមេដាយមាស ២៨គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៣គ្រឿង។ សូមទស្សនាតារាងមេដាយផ្លូវការ នៃការប្រកួត SEA Games 2023 https://t.me/royalcambodianarmy

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អបអរសាទរ!! កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបានមេដាយមាស ម្នាក់មួយគ្រឿង សម្រាប់វិញ្ញាសា សម្តែងឯក្កតជន

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ សៅ សុខា សន្យាថានឹងដឹកនាំក្រុមគោព្រៃកម្ពុជា U22 ឆ្លងផុតវគ្គចែកពូល​ បើឆ្លងមិន​ផុត​លោក​នឹង​លាលែងពីតំណែង

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងចេញពីតំណែង ប្រសិនបើក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ(U22) មិនអាចឆ្លងវគ្គចែកពូលឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។ ការប្រកាសរបស់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងក្រោយការបញ្ចប់ការប្រកួតរវាងក្រុមគោព្រៃកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ វគ្គសន្សំពិន្ទុ ក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ តាមរយៈហ្វេសប៊ុក នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរយ៉ាងដូច្នេះថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ លោកបន្តថា បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ លោកបញ្ជាក់ថា បើមានករណីនោះកើតឡើង លោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត បោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ គួរបញ្ជាក់ថា ពីរប្រកួតដំបូងរបស់កម្ពុជា, កម្ពុជាបានយកឈ្នះលើទីម័រខាងកើត ៤-០ និងស្មើជាមួយហ្វីលីពីន ១-១។ កម្ពុជាស្ថិតក្នុងពូលA មាន ៤ពិន្ទុបណ្តោះអាសន្នក្នុងដៃ និងត្រូវការឈ្នះក្នុងជំនួបប្រឆាំងជាមួយនឹងមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី៧ […]

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សួស្តីប្រិយមិត្ត! ខ្មែរពិតជាអស្ចារ្យណាស់ នៅក្នុងព្រឹត្តិការណ៍ SEA GAMES នៅភ្នំពេញ ខែឧសភា ឆ្នាំ២០២៣! មិនបាច់ចប់ប្រកួតទេ ខ្មែរបានឈ្នះរួចទៅហើយ!

ឈ្នះទី១.គឺឈាមខ្មែរខាប់ដូចទឹក កីឡាករខ្មែរមកពីគ្រប់ទិសតំបន់ ហោះហើរឆ្លងទ្វីបរាប់ពាន់ រាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកជួយដណ្តើមមេដាយជូនជាតិមាតុភូមិកម្ពុជា ! ឈ្នះទី២. ឈ្នះទឹកចិត្តកីឡាករ និងភ្ញៀវអន្តរជាតិ ដែលកម្ពុជាមានបេះដូងដ៏ធំទូលាយ ការទទួលបដិសណ្ឋារកិច្ចគ្រប់យ៉ាងដោយមិនគិតថ្លៃ និងល្អខ្លាំងណាស់ រួមទាំងប្រជាពលរដ្ឋពោរពេញទៅដោយស្នាមញញឹម រួសរាយរាក់ទាក់ មានសណ្តាប់ធ្នាប់ល្អ បង្ហាញពីសេចក្តីថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ! ឈ្នះទី៣. គឺឈ្នះចិត្តប្រជាពលរដ្ឋរាប់លាននាក់ ដែលមានទឹកចិត្តពុះកញ្ជ្រោលគាំទ្រកីឡាករកម្ពុជា មានទឹកចិត្តរួមសាមគ្គីគ្នា ដើម្បីកម្ពុជាតែមួយ! ឈ្នះទី៤.គឺឈ្នះទម្លាប់មិនល្អរបស់ប្រជាពលរដ្ឋ ដែលតែងតែចោលសំរាមគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែពេលនេះប្រជាជនកម្ពុជា រាប់លាននាក់បង្ហាញពីសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយមិនបោះបង់សំរាមចោលជាដាច់ខាត សុទ្ធចិត្ត ចងយួរជាប់ហ្នឹងខ្លួនជានិច្ច! ពិតជារំភើបខ្លាំងណាស់ដែលប្រជាជនកម្ពុជាអាចធ្វើបានល្អជាងប្រទេសជឿនលឿនមួយចំនួនទៅទៀត! ៥.អរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ខេត្តក្រុង បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាចទស្សនាការប្រកួតកីឡាបានតាមកទូរទស្សន៍ យ៉ាងសប្បាយរីករាយ! ខ្មែរសាមគ្គីគ្នា! ខ្មែរធ្វើបានអ្វីៗគ្រប់យ៉ាង! យើងមានពូជពង្សជាអ្នកសាងសង់អង្គរដ៏រុងរឿង! ភ្នំពេញថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣! ដោយ៖ លោក អ៊ិន សុផល

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

លោកតា គង់ ធាវត្ថា បានកាន់គប់ភ្លើងលើកទី២

គាត់ជាអតីតកីឡាហ្កានេហ្វូ កាលឆ្នាំ១៩៦៦ រត់នៅកណ្តាល ដៃកាន់ភ្លើងគប់ចេញពីមុខនាគអង្គរតូចមកកសិណទឹក គាត់បានរួចពីរបបប្រល័យប៉ុលពត។ ពេលនេះគាត់មានវត្តមានឈរទទួលអគ្គីជ័យដោយក្តីរីករាយម្តងទៀត តែពេលនេះ លោកតាមានអាយុ 74ឆ្នាំហើយ។

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ ជូនដំណឹងដល់បងប្អូនសាធារណៈជន ដែលអញ្ជើញមកទស្សនានៅរាល់ការប្រកួតបាល់ទាត់នារី សម្រាប់ព្រឹតិ្តការណ៍កីឡាសុីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋាន ស្តាតចាស់ អាចយកម៉ូតូមកផ្ញើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ គឺពុំមានការបង់ប្រាក់ឡើយ (Free)

រដ្ឋបាលខណ្ឌដូនពេញ ជូនដំណឹងដល់បងប្អូនសាធារណៈជន ដែលអញ្ជើញមកទស្សនានៅរាល់ការប្រកួតបាល់ទាត់នារី សម្រាប់ព្រឹតិ្តការណ៍កីឡាសុីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋាន ស្តាតចាស់ អាចយកម៉ូតូមកផ្ញើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ គឺពុំមានការបង់ប្រាក់ឡើយ (Free) ។ “កីឡារស់ក្នុងសន្តិភាព” “ទាំងអស់គ្នា ដើម្បីកម្ពុជា”

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និង កោតសរសើរចំពោះក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​កម្ពុជា និង ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលខិតខំបានយ៉ាងល្អ ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន សរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អជាមួយហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន នៅក្នុងទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ បានកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ហ្វីលីពីន ក្នុងលទ្ធផលស្មើគ្នា ១-១ (CAM 1-1 PHI) ដែលទើបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀតផងដែរ៕

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមកីឡាករជិះកង់តាគ្រីយាយម៉ៅរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិសាត់

តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក្រុមកីឡាករជិះកង់តាគ្រីយាយម៉ៅរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិសាត់ ថ្ងៃអាទិត្យ ១១ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់បានដឹកនាំក្រុមកីឡាករជិះកង់តាគ្រីយាយម៉ៅ យោធាខេត្តចំនួន ៥៥ គ្រឿងមកទទួលស្វាគមន៍អមដំណើរប្រតិភូក្នុងពិធីដង្ហែព្រះអគ្គីកីឡាចាប់ផ្សារសាមគ្គីក្រគររហូតដល់ទីរួមខេត្តពោធិ៍សាត់។ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២(32nd SEA Games)និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASRAN Para Game)និងប្រារព្ធឡើងនៅកម្ពុជាដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ https://t.me/royalcambodianarmy

កីឡា ជីវិតនិងសង្គម ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

បានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ដូចខាងក្រោម៖ (១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ (២) *1201# ពិនិត្យសមតុល្យទឹកប្រាក់ (៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ (៤) *1203*PIN# បញ្ចូលទឹកប្រាក់ (៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន។

កីឡា ព័ត៌មានថ្មីៗ

ហ្វេនៗ កំពុងរំអុកឲ្យលោក Ten Hag យក អតីតកីឡាករ Man Utd រូបនេះ មកជំនួស Maguire

ជាការពិតណាស់ Smalling ជាអតីតកីឡាករ Man Utd ដែលដាក់ឲ្យ Roma ខ្ចីជើង កាលពីឆ្នាំ ២០១៩។ បន្ទាប់ពី ចំណាយពេលបាន មួយរដូវកាលហើយ Smalling ក៏ត្រូវបានក្លិប Roma ទិញផ្តាច់យកមករួមក្រុម ក្នុងតម្លៃខ្លួន ២,៧លានផោន (ឬប្រមាណ ៣,៣លានដុល្លា)។ លើសពីនេះផងដែរ Smalling ទើបតែបាន ជួយជ្រុមជ្រែងជួយឲ្យ Roma លើកពាន Europa Conference League កាលពីយប់មិញនេះ ក្រោមការដឹកនាំរបស់លោក Jose Mourinho។