ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីនេះបានដាក់ក្តីរំពឹងទុកថា នឹងទទួលអ្នកចូលរួមទស្សនាចំនួនប្រមាណ ៥ម៉ឺននាក់។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីទព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែធ្នូនេះ បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ឯកឧត្តម បានបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ក្នុងគោលបំណងធ្វើឲ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់ទៅលើគុណភាពខ្ពស់ និងភាពច្នៃប្រឌិតខ្ពស់។ ទាក់ទិនទៅនឹងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ […]
ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២២ បានអញ្ជើញចូលរួមប្រកាសបិទផ្សាយទិន្នន័យ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។ ក្នុងការប្រកាសនោះ ក៏មានលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត រួមទាំងអាជ្ញាធរស្រុកបន្ទាយមាស និងប្រជាពលរដ្ឋ ក្នុងភូមិទូកមាស ចំនួនជាង ២០០គ្រួសារ។ បន្ទាប់ពីបានចប់កម្មពិធីប្រកាសបិទផ្សាយទិន្ន័យដីធ្លីរួចមក ក៏មានប្រជាពលរដ្ឋ មកពីភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស បានស្កាត់ជួបឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ប្រជាពលរដ្ឋពីរនាក់បងប្អូន បានបង្ហាញឯកសារមួយចំនួន ជូនឯកឧត្តមអភិបាលខេត្តថា ដីរបស់ឪពុកខ្លួន ត្រូវបានលក់អោយទៅគេរួចហើយ។ ដោយឡែកដីរបស់ខ្លួន ត្រូវបានគេវាស់ និងធ្វើប្លង់យកទៅបាត់ហើយ។ ដូច្នេះបងប្អូនទាំងពីរនាក់ សូមអោយលោកអុំអភិបាលខេត្ត ជួយផង។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានប្រាប់ទៅលោក មាស តុ ប្រធានការិយាល័យរៀបចំដែនដី ស្រុកបន្ទាយមាស អោយចុះពិនិត្យ […]
]ប៉ៃលិន៖ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចចំការដំឡូងមី ស្ថិតនៅក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន ។ សមត្ថកិច្ចបានឱ្យដឹងថាសពរងគ្រោះមានឈ្មោះ ពិន សុខខន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បន្ទាប់ពីបើកការស្រាវជ្រាវ សមត្ថកិច្ចបានហៅមុខសញ្ញា ជនសង្ស័យដែលត្រូវជាគ្រួសារសព និងប្តីចុងមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ តាមចម្លើយជនសង្ស័យ ទាំងពីរបានសារភាពថាខ្លួន ពិតជាបានរៀបគម្រោងសម្លាប់ ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យទី១-ឈ្មោះ ខៀវ បញ្ញា (ហៅ ក្អាត់) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, ទី២-ជាប្រពន្ធដែលបានផ្សំគំនិតឈ្មោះ ឈឹម ឈន អាយុ៤២ឆ្នាំ […]