ប្រមុខការទូតកម្ពុជា ជប៉ុន បានអបអរសាទរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជា ជប៉ុនដែលត្រូវបានដំឡើងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រដ្ឋាភិបាលជប៉ុន ទន្ទឹងរង់ចាំស្វាគមន៍ សម្តេចធិបតី ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី១៦-១៨ ធ្នូ ២០២៣ និងជំនួបកំពូលរវាងសម្ដេចធិបតី និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida 🇰🇭🇯🇵