ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ពិតជាកំពូលអ្នកទិញដីមែន កក់លុយតែ 37.000 ដុល្លារតែប៉ុណ្ណោះ ប្តឹងទាមទារយកដីគេ 45 ហិចតា ដែលមានតម្លៃស្មើរ 112,000 ដុល្លារព្រមទាំងឪ្យម្ចាស់ដី សងសំណងថែមពីលើ 40 លានរៀលទៀត ត្រូវបានប្រធានតុលាការខេត្តឧត្តរមានជ័យ ចេញសាលក្រមសម្រេចឲ្យជាស្ថាពរ តែម្ចាស់ដីមិនអស់ចិត្តនឹងរឿងអយុត្តិធម៌នេះ ក៏បានដាក់ពាក្យប្ដឹងបន្តទៅសាលាឧទ្ធរណ៍ នឹង ប្តឹងចូលទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីសុំអន្តរាគមន៍

មូលហេតុនៃការប្ដឹងរបស់ភាគីអ្នកទិញភាគីអ្នកទិញបានចុះកិច្ចសន្យាទិញលក់ដីជាមួយខ្ញុំ100 ហិចតា ក្នុងតម្លៃមួយហាត់2500ដុល្លារ ដោយភាគីអ្នកទិញជាអ្នកទទួលបន្ទុករត់ប្លង់ ដោយកាត់ការចំណាយលើការរត់ប្លង់ពីភាគីអ្នកលក់ អស់13000 ដុល្លារ។ ហើយបានកក់ថែមឱ្យខ្ញុំចំនួន 37.000 ដុល្លារថែមទៀត។ ប៉ុន្តែភាគីអ្នកទិញបានឱ្យខ្ញុំទទួលស្គាល់ថាបានទទួលលុយពីគាត់ចំនួន 5 ម៉ឺន ។ តែការពិតលុយដែលទទួលបានពីគាត់មានចំនួនត្រឹមតែ 37.000 ប៉ុណ្ណោះ ចំណែក 13000ដុល្លារ ទៀតគឺនៅនិងគាត់ ជាលុយដែលគាត់កាត់ពីខ្ញុំយកមករត់ការធ្វើប្លង់សម្រាប់ទំហំដី 100 ហិចតា។

ដោយនៅក្នុងកិច្ចសន្យាទិញលក់បានបញ្ជាក់ថា បន្ទាប់ពីចុះកិច្ចសន្យាទិញលក់នៅខែទី 3 ត្រូវបង់ប្រាក់ទៅឲ្យភាគីអ្នកលក់ក្នុងមួយខែ 5000ដុល្លារ ជារៀងរាល់ខែ។

រហូតដល់ខែទី 3 បន្ទាប់ពីគចុះកិច្ចសន្យាគាត់បានរត់ប្លង់ផ្ទេរកម្មសិទ្ធិបានចំនួន 45 ហិចតា ទើបតែបានទទួលស្គាល់ពីមេភូមិ មេឃុំនិងបង់ពន្ធប្រថាប់ត្រាតែប៉ុណ្ណោះ។

តែមិនទាន់មានការទទួលស្គាល់ពីប្រធានភូមិបាល និង អភិបាលស្រុក នៅឡើយទេ។ ក៏ដល់ពេលដែលត្រូវទូទាត់ប្រាក់ប្រចាំខែឱ្យខ្ញុំមួយខែ 5000ដុល្លារ។

ក្នុងអំឡុងខែ 7 ថ្ងៃទី21ឆ្នាំ2020ខ្ញុំក៏បានខលទៅគាត់ សួររឿងលុយប្រចាំខែដែលគាត់ត្រូវបង់ឲ្យខ្ញុំមួយខែ 5000ដុល្លារ គាត់ឆ្លើយថាធ្វើប្លង់មិនទាន់ហើយផងគាត់មិនឱ្យលុយទេ។ ខ្ញុំក៏បានប្រាប់គាត់ថារឿងធ្វើប្លង់ជាបន្ទប់របស់ចែ ខ្ញុំដឹងតែដល់ថ្ងៃទូទាត់ ចែត្រូវបង់អោយខ្ញុំមួយខែ 5000 តែប៉ុណ្ណោះ គាត់ក៏បានបិទទូរសព្ទ។

បន្ទាប់មកខ្ញុំក៏បានទៅជួបប្រធានភូមិបាល ហើយបានជម្រាបគាត់ពីដំណើររឿង ហ្នឹងសុំឱ្យគាត់ផ្អាកលើការប្រថាប់ត្រាលើលិខិតផ្ទេរសិទ្ធិដែលជាឈ្មោះរបស់ខ្ញុំ ព្រោះអ្នកទិញមិនទាន់បានទូទាត់ប្រាក់ប្រចាំខែក្នុងមួយខែ 5000 ដុល្លារអោយមករូបខ្ញុំទេ ។

ដោយសារនៅពេលនោះស្ថិតនៅក្នុងអំឡុងកូវីដផង ធ្វើអោយគាត់រកទីផ្សារលក់មិនទាន់ចេញ។ ទើបគាត់ឱ្យមេធាវីរបស់គាត់ជូនដំណឹងមកខ្ញុំ ស្តីពីការរំលាយកិច្ចសន្យាទិញលក់ ដោយឱ្យរូបខ្ញុំបាទសងលុយកក់ទៅគាត់ចំនួន 37.000 គុណទាំងពីរ ព្រមទាំងសងលើការចំណាយផ្សេងៗទៀតរហូតជាងប្រាំបួនម៉ឺនដុល្លារ។

ហើយមេធាវីរបស់ខ្ញុំក៏បានជូនដំណឹងទៅគាត់វិញ អោយចូលមកទូទាត់តាមកិច្ចសន្យា ។

បន្ទាប់មកទៀតគាត់ក៏ដាក់រក្សាការពារលើផ្ទៃដីរបស់ខ្ញុំទាំងមូល។ ខ្ញុំបាទក៏បានដាក់ពាក្យបណ្ដឹងសុំលុបរក្សាការពារនៅសាលាដំបូង។ តែសាលាដំបូងបានកាត់ឱ្យរក្សាការពាររបស់គាត់នៅតែមានប្រសិទ្ធភាពទៅដីរបស់ខ្ញុំទាំងមូលដដែល។

ខ្ញុំក៏បានប្ដឹងបន្តរទៅសាលាឧទរណ៍ដើម្បីលុបរក្សាការពារ សាលាឧទរណ៍ក៏បានចេញសាលក្រមសម្រេចលុបរក្សាការពារចំនួន 55 ហិកតាចេញពីផ្ទៃដីទំហំ 100 ហិចតា(បញ្ជាក់នៅក្នុងផ្ទៃដី55 ហិកតានោះមានដីប្រជាជនដែលគាត់ចូលរួមលក់នៅក្នុងនោះដែរ ក៏ប៉ុន្តែខ្ញុំជាអ្នកឈរឈ្មោះលក់អោយ)។

ដោយតុលាការ សម្រេចឱ្យនៅជាប់រក្សាការពារតែ 45 ហិចតាតែប៉ុណ្ណោះ ដើម្បីទុកដោះស្រាយនៅរឿងអង្គសេចក្តីជាមួយនឹងលុយកក់របស់គាត់ 37.000ដុល្លារ ដែលគាត់បានទាមទារនៅក្នុងពាក្យបណ្តឹង។

នៅក្នុងពាក្យបណ្តឹង លើកទីមួយ គាត់ប្ដឹងទាមទារយកលុយកក់ 3.7000ដុល្លារ គុណនិង 2

នៅក្នុងពាក្យបណ្ដឹងលើកទី 2 គាត់ទាមទារយកដីក្សាការពារ ដែលបានផ្ទេរកម្មសិទ្ធិទៅឲ្យគាត់ចំនួន 45 ហិចតា។

ហើយមិនត្រឹមតែប៉ុណ្ណោះគាត់បានប្ដឹងខ្ញុំនៅរឿងព្រហ្មទណ្ឌចំនួន 4 ដងថែមទៀត។នៅសាលាដំបូងគេតម្កល់ឱ្យខ្ញុំ គាត់បន្តប្ដឹងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍គេបានតម្កល់ឲ្យខ្ញុំទៀត គាត់មិនអស់ចិត្តត្រឡប់មកប្ដឹងខ្ញុំនៅសាលាដំបូងម្ដងទៀត សាលាដំបូងគេតម្កល់ឱ្យខ្ញុំទៀតព្រោះវាជាអង្គហេតុដដែលៗ គាត់នៅតែមិនសុខចិត្ត ក៏បន្តប្ដឹងខ្ញុំទៅសាលាឧទ្ធរណ៍ម្ដងទៀត។ នៅក្នុងរឿងព្រហ្មទណ្ឌនេះ ទាំងសាលាដំបូងនិងសាលាឧទ្ធរណ៍បានរកឃើញថាខ្ញុំគ្មានកំហុស ក៏សាលាទាំងពីរបានតម្កល់សំណុំរឿងឲ្យខ្ញុំបាទ។

ពេលដែលខ្ញុំបានទៅជួបប្រធានភូមិបាលស្រុកនៅក្នុងកំឡុងថ្ងៃទី 21 ខែ 7ឆ្នាំ២០២០ ជម្រាបប្រាប់គាត់សូមអោយគាត់ផ្អាកដំណើរការប្រថាប់ត្រាលើលិខិតផ្ទេរសិទ្ធិនោះ នៅក្នុងលិខិតផ្ទេរសិទ្ធិទាំងបួនបណ្ណ័ដែលមានឈ្មោះរបស់ខ្ញុំ ពុំទាន់មានការប្រថាប់ត្រានិងចុះហត្ថលេខាដោយប្រធានភូមិបាលហ្នឹងអភិបាលស្រុកនៅឡើយទេ។

ចុះហេតុអ្វីបានជានៅក្នុងកំឡុងខែ 10 ឆ្នាំ 2020 នៅលើលិខិតផ្ទេរសិទ្ធិនោះមានប្រថាប់ត្រានិងស៊ីញ៉េរបស់ប្រធានភូមិបាលស្រុកនិងអភិបាលស្រុកត្រពាំងប្រាសាតទៅវិញ តើអ្នកទិញនិងប្រធានភូមិបាលស្រុកព្រមទាំងអភិបាលស្រុកមានការត្រូវរូវគ្នាបែបណា បានជាចុះហត្ថលេខានៅលើប័ណ្ណផ្ទេរកម្មសិទ្ធិដីដែលមានទំនាស់ ទៅវិញ ព្រោះដីខាងលើនេះម្ចាស់បានហាមឃាត់ ព្រមទាំងស្នើរសុំឱ្យប្រធានភូមិបាលនិងអភិបាលស្រុកត្រពាំងសាត ផ្អាកការប្រថាប់ត្រានិងស៊ីញ៉េនៅលើប័ណ្ណផ្ទេរកម្មសិទ្ធិដី ដែលមានឈ្មោះរបស់ខ្ញុំ។

ក្នុងអំឡុងពេលដីកំពុងជាប់រក្សាការពារ

មានវិវាទនឹងគ្នា ហេតុអ្វីបានជាអភិបាលស្រុកស៊ីញ៉េចុះហត្ថលេខាលើលិខិតផ្ដល់សិទ្ធិឲ្យភាគីអ្នកទិញមានសិទ្ធិចាត់ចែងលើដីទំនាស់របស់ខ្ញុំ។

 

ក្នុងអំឡុងខែ 3 ខែ 4 ឆ្នាំ 2023 ភាគីអ្នកទិញបានយកដីដែលកំពុងជាប់រក្សាការពារ ទៅជួលឱ្យប្រជាជនរស់នៅតំបន់នោះអាស្រ័យផលទៅវិញ ដោយជួលក្នុងមួយហិចតាតម្លៃ 100 ដុល្លារឬ 40 ម៉ឺនរៀល។មានទាំងឯកសារជួលបញ្ជាក់ពីមេឃុំថែមទៀត ពេលដែលខ្ញុំចុះទៅហាមឃាត់ គាត់ថាគាត់មានលិខិតបញ្ជាក់ពីអភិបាលស្រុកដើម្បីឲ្យគាត់មានសិទ្ធិចាត់ចែងលើផ្ទៃដីរក្សាការពារ 45 ហិចតានេះ។

ហើយខ្ញុំសុំសួរថាតើអភិបាលស្រុក មានសិទ្ធិចាត់ចែងលើដីរក្សាការពាររបស់តុលាការមែនទេ បើមាន តើផ្អែកទៅលើមាត្រាទីប៉ុន្មាននៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអោយអភិបាលស្រុកមានសិទ្ធិចាត់ចែង លើអចលនៈវត្ថុ ដែលជាប់រក្សាការពាររបស់តុលាការ។ អាស្រ័យដូចបានរៀបរាប់ខាងលើ មានតែឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោកជំទាវ អ៊ំុ ហ៊ុន សុីណាត មេត្តាជួយរកយុត្តិធម៌ឱ្យក្មួយផង ព្រោះក្មួយគ្មានអ្វីទីពឹងទៀតទេ មានតែលោកទាំងទ្វេ ទើបអាចជួយក្មួយដែលកំពុងរងនូវអំពើអយុត្តិធម៌នេះបាន ព្រោះក្មួយគ្មានអ្វីតតាំងនឹងគេទេ ក្មួយមានតែសុំឱ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធព្រមទាំងជំទាវ អ៊ំុ ហ៊ុន សុីណាត មេត្តាជួយអន្តរាគមន៍នៅក្នុងរឿងនេះផង។ ព្រោះខ្ញុំមានដីតែ45ហិចតានេះទេ បើខ្ញុំត្រូវបាត់បង់ តើខ្ញុំបានអ្វីយកទៅសងធនាគារ ព្រោះដីនេះខ្ញុំបានខ្ចីលុយធនាគារមួយចំនួនយកទៅទិញ សង្ឃឹមថាពេលលក់បានលុយយកទៅសងធនាគារវិញ តែផ្ទុយទៅវិញ មិនត្រឹមតែអត់បានលុយទេ ត្រូវបានភាគីអ្នកទិញ ឈ្មោះ វ៉ា លីហៀប ភេទស្រី អាយុ 41 ឆ្នាំសញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ។

ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្តឹងរំលោភយកដីខ្ញុំបាទ ។ ដោយទិញដីខ្ញុំឲ្យត្រឹមតែលុយកក់ចំនួន37000ដុល្លារ ឯតម្លៃដីខ្ញុំពិតប្រាកដ 45ហិចតា តម្លៃរហូតដល់ 11.5000ដុល្លារ(ដប់មួយម៉ឺនប្រាំពាន់ដុល្លារ)

អាស្រ័យដូចបានរៀបរាប់ខាងលើនេះ សូមសម្ដេច បវរមហាធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ព្រមទាំងលោក ជំទាវ អ៊ុំ ហ៊ុន សុីណាត មេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំនឹងក្រុមគ្រួសារផង។

nmr