ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហម

ភ្នំពេញៈ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហមដែលក្រុមគ្រូពេទ្យក្រសួងការពារជាតិកំពុងប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ នៅអគ្គយោធសេវា ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមបទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យស្រោចក្នុងតំបន់ក្រហមតាមបទបញ្ជាសម្តេចតេជោ ដែលជាតំបន់ហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលកូវីដ១៩ ។
នាយឧត្តមសេនីយ មាស សាវ៉ន មានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារចុះឲ្យជាប់តាមបណ្តាខណ្ឌដែលក្រុមគ្រូពេទ្យកងយោពលខេមរភូមិន្ទកំពុងសស្រាក់សស្រាំក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២និងក៏នៅបន្តចាក់ដូសទី១ជូនប្រជាពលរដ្ឋដែលមិនទាន់បានមកចាក់កន្លងមកដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យមកចាក់បានទាន់ពេលវេលានៃការណាត់របស់ក្រុមគ្រូពេទ្យយើង ។
nmr