International Windsuring Championship) នៅទីក្រុងប៉ាតាយ៉ា លើវិញ្ញាសា WindFoil IQ: Foil Youth Under 19។ ប្រទេសថៃ ១០ ធ្នូ ២០២៣
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថា គោលដៅធំរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានគឺរក្សាឱ្យបាននូវឯកភាពនិងមជ្ឈភាពរបស់អាស៊ានចំពោះការជួយមីយ៉ាន់ម៉ា ហើយក៏មិនអាចជួយរហូតដល់ថ្នាក់ធ្វើឱ្យឯក ភាពរបស់អាស៊ានបែកបាក់នោះទេ ដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននឹងប្រាប់ឱ្យប្រទេសមីយ៉ាន់ម៉ាបន្ទន់ឥរិយាបថ ដើម្បីអាចវិលត្រឡប់ចូល ក្នុងគ្រួសារអាស៊ានដូចដើមវិញ ។ រដ្ឋមន្រ្តីក្រសួងការបទេស បានមានប្រសាសន៍ថា ចំពោះបញ្ហាមីយ៉ាន់ម៉ា កម្ពុជាត្រូវបន្តដោះស្រាយជាបន្តទៀត ក្នុង នាមជាប្រធានអាស៊ាន ជាពិសេសក្នុងនាមឯកឧត្តមផ្ទាល់ដែលជាបេសកជនពិសេស ក៏មានការលំបាកច្រើន ថ្វីដ្បិតតែយើងបានប្រឹងប្រែងបោះជំហានទៅមុខច្រើនយ៉ាងណាក៏ដោយ ពីព្រោះការឯកភាព ៥ចំណុចរបស់អាស៊ាន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គឺមាន៣ការងារធំជាអាទិភាព ដែលការងារទី១ ៖ បញ្ឈប់អំពើហិង្សាឬយ៉ាងហោចណាស់កាត់បន្ថយអំពើហិង្សា ទី២៖ ធ្វើយ៉ាងណាផ្ដល់អំណោយមនុស្សធម៌ទៅដល់ដៃអ្នកដែលត្រូវការបំផុត និងទី៣៖ ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរមួយដាច់ណាត់ទាក់ទងទៅនឹងការឈ្លានពាននេះ តែនេះគឺជាការ សម្រេចដ៏លំបាករវាងមិត្តភាព និងគោលការណ៍ច្បាប់ ដែលការងារទាំងអស់នេះត្រូវដោះស្រាយរួមគ្នា ដើម្បីបន្តរក្សាឯកភាពនិងមជ្ឈភាពរបស់អាស៊ានឱ្យនៅតែល្អប្រសើរ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ប្រសិន បើកម្ពុជាអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាក្នុងឆ្នាំនេះ មិនមែនដោះស្រាយឱ្យចប់ទាំងអស់នោះទេ ប៉ុន្ដែធ្វើយ៉ាង ណាឱ្យមានការជឿនលឿនចំពោះកិច្ចព្រមព្រៀងចំនួន៥ ចំណុចរបស់អាស៊ានជាការល្អ ដែលកម្ពុជានឹងបន្តប្រឹងប្រែងក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ទោះបីជាជួបការលំបាកច្រើន យ៉ាងណាក៏ដោយ ។ ឯកឧត្តមបានថ្លែងក្នុងសំដីដើមថា « […]
សម្តេចក្រឡាហោម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួង មហាផ្ទៃបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាមីជន សាច់ញាតិ ស្ថានទូត និង អង្គការអន្តរជាតិមួយចំនួន ។ ថ្លែងក្នុងកិច្ចប្រជុំណែនាំការប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថាបណ្ដឹងដែលក្រសួងទទួលបានមាន ខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី, ស្វាយរៀងមាន១៨ករណី, ខេត្តកោះកុងមាន៥ករណី, ប៉ៃលិនមាន១ ករណី, ឧត្តរមានជ័យមាន ១៤ករណី, កណ្ដាលមាន១៨ ករណី, សៀមរាបមាន១ ករណី, រាជធានីភ្នំពេញ១៤ ករណី និងខេត្តបន្ទាយមាន ជ័យមាន២ករណី ។ សម្ដេចបន្ថែមថា ពាក្យបណ្ដឹងទាំង នេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ ស្ដែងបន្តបន្ទាប់គឺប្រមាណ ៩៥ភាគរយជាការពិត។ សម្ដេចក្រឡាហោមបានបន្តថា ក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី១០ […]