ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរាប់រយនាក់នៅស្រុកកៀនស្វាយ រំសាយការតវ៉ាបិទផ្លូវជាតិលេខ១ ក្រោយការសម្របសម្រួលពីអាជ្ញាធរខេត្តកណ្ដាល

(កណ្ដាល)៖ ក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាលឲ្យមានសម្របសម្រួលជាមួយក្រុមប្រជាពលរដ្ឋរាប់រយនាក់ដែលតវ៉ាករណីដីធ្លីហើយបិទផ្លូវជាតិលេខ១ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១នេះ ព្រមទាំងមានការសម្របសម្រួលផងដែរពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នាវេលាយប់នេះ ក្រុមប្រជាពលរដ្ឋក៍បានយល់ព្រមរំសាយការតវ៉ាបិទផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ការយល់ព្រមរំសាយនេះ គេឃើញមានវត្តមានផ្ទាល់ក្នុងការសម្របសម្រួលពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល , លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធ ស្រុកកៀនស្វាយផងដែរ។ នៅក្នុងការសម្របសម្រួលនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការយល់ស្របនឹងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ហើយយល់ព្រមចូលខ្លួនដោះស្រាយនៅសាលាស្រុកកៀនស្វាយជុំវិញបញ្ហាដីធ្លីនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ ។
ទន្ទឹមនឹងការដោះស្រាយយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយដែលបានឃើញអាជ្ញាធរខេត្តចុះមកជួបពួកគាត់ និងយល់ព្រមទទួលយកសំណើររបស់ពួកគាត់ទៅដោះស្រាយនាថ្ងៃស្អែកនេះ ៕
nmr