ព័ត៌មានថ្មីៗ

ព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ប្រធានបណ្តាញយុវជនក្នុងវិស័យសារព័ត៌មាន

ប្រធានបណ្តាញយុវជនក្នុងវិស័យសារព័ត៌មាន របស់ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ បានអនុញ្ញាតអោយ ឯកឧត្តម ហេង រតនះ ទីប្រឹក្សាក្រសួងព័ត៌មាន ជំនួយការកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន របស់ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និងសហការីក្រុមការងារ ចូលជួបរាយការណ៍ពីវឌ្ឍនភាពការងារ និងពិភាក្សាការងារចុះមូលដ្ឋានឃុំ ដើម្បីរៀបចំផែនការចុះអនុវត្តនាពេលខាងមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនះ បានសូមការអនុញ្ញាតឯកឧត្តមរដ្ឋលេខាធិការ នូវការសួរសុខទុក្ខ និងជូនពរជូនដល់លោកជំទាវ និងលោកអ៊ុំស្រីជាភរិយា និងជាម្តាយបង្កើត របស់ឯកត្តមរដ្ឋលេខាធិការ អោយបានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ដូចដើម។
ជាការឆ្លើយតាម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវអំណរអរគុណ ជូននដល់សហការី និងក្រុមការងារ ចំពោះការចូលសំដែងការគួរសមរាយការណ៍ពីវឌ្ឍនភាពការងារ និងសារជូនពរដល់អ្នកម្តាយនិងភរិយារបស់ឯកឧត្តម ឯកឧត្តមក៏បានផ្តាំផ្ញើរ អោយយកចិត្តទុក្ខដាក់ទាំងកិច្ចការស្នូលនៅក្រសួង និងមូលដ្ឋាន និងបានជូនពរដល់ ឯកឧត្តម ហេង រតនះ និងសហការីក្រុមការងារទាំងអស់ អោយទទួលបានសុខសុវត្ថិភាព និងជោគជ័យភារកិច្ចការងារ៕

nmr