NMR ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ –
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពិធីសច្ចាប្រណិធាន របស់សមាជិក សមាជិកា ព្រឹទ្ធសភា នីតិកាលទី៥ ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។