Related Articles
ស្ថាប័នជំនាញ ជំរុញឱ្យរួមគ្នាពង្រឹងប្រព័ន្ធស្បៀងឱ្យរឹងមាំ ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ស្ថានប័នជំនាញដែលកំពុងធ្វើការផ្នែកវិស័យស្បៀងអាហារនៅកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នា ពង្រឹងប្រព័ន្ធស្បៀងឱ្យរឹងមាំ ដើម្បីផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប ព្រមទាំងឈានទៅមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់មនុស្សលើភពផែនដី។ ការជំរុញនេះ ត្រូវបានធ្វើឡើងតាមរយៈទិវាជាតិអាហារូបត្ថម្ភ លើកទី ១០ ដែលធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឱ្យដឹងថា តាមការព្យាករណ៍ នៅក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាអាចប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងប្រព័ន្ធស្បៀង។ លោកបានបន្តថា ក្នុងរយៈពេលនោះ ប្រព័ន្ធស្បៀង ចាំបាច់ត្រូវធ្វើបរិវត្តឱ្យកាន់តែមានភាពធន់ ឆ្លាតវៃជាមួយនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន ផ្តល់នូវរបបអាហារសុខភាព។
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសីដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ និងស្រាលសរុបចំនួន ១០០ខ្នង (៥ភូមិ)ក្នុងស្រុកអូរជ្រៅ!
============================= (បន្ទាយមានជ័យ)ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និង ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចចុះតាមព្រំដែនសហការកម្លាំងចម្រុះទប់ស្កាត់ពលករឆ្លងដែន ការឆ្លងរីករាលដាលឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣-៥១៤ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២៣ សម្រេចធ្វើបានចំនួន ១០០ខ្នង។ សូមបញ្ជាក់ថា ភូមិតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ គឺទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ បង្កឲ្យខូចខាត លំនៅដ្ឋាន ប្រជាពលរដ្ឋ សាលារៀន វត្តអារាម។ល។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា៕ https://t.me/royalcambodianarmy
ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជិត២ពាន់នាក់
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋសរុបចំនួន ១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី និងបានចែកសម្ភារសិក្សាដល់សិស្សក្រីក្រ២០០នាក់ ស្ថិតនៅក្នុងបរិវណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន សហការជាមួយយុវជន មន្រ្តី កងកម្លាំង និងផ្នែកពាក់ព័ន្ឋជាច្រើនទៀត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ លោកជំទាវបន្តថា គោលបំណងសំខាន់របស់សមាគម ទី១គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ២ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា […]