Related Articles
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ស្នើទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថលមិនគិតថ្លៃ ដោយប្រើពេលយ៉ាងយូរត្រឹម ៥នាទី
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្ននេះប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះ ប្រទេស កម្ពុជាក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិតអះអាងថា នៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ដោយយើងត្រូវការប្រើកត្តាពីរសំខាន់ ទី១ កត្តាសម្ភារ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល។ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានឡើងមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ក្រសួងនឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។ ជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិតបន្តថា «នឹងមានការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលការផ្ទេរកម្មសិទ្ធិពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូរ៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់»។ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ការស្នើសុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី […]
សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនិងក្រុមចោរវាយប្លន់គ្រឿងអលង្កា តម្លៃប្រមាណ ១០ ម៉ឺនដុល្លាររបស់បុរសម្នាក់ជាជនជាតិជប៉ុន
ភ្នំពេញៈ បុសជនជាតិជប៉ុនម្នាក់ ត្រូវក្រុមចោរវាយប្លន់ យកទ្រព្យសម្បត្តិ បានសម្រេច ដែលគ្រឿងអលង្កានោះ មានតម្លៃប្រមាណ ១០ ម៉ឺនដុល្លារ ។ ហេតុការណ៍ បង្កឱ្យ មានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលា ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចសួនច្បារ មាត់ទន្លេ តាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ កែងផ្លូវ លេខ១៣៦ ក្នុងសង្កាត់ផ្សារ កណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នគរបាលប៉ុស្ដិ៍ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះ ជាបុរសជនជាតិ ជប៉ុន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យជាង ៣០ឆ្នាំ បានបាត់បង់ទ្រព្យសម្បត្តិ រួមមាន ខ្សែកពេជ្រ ១ខ្សែ នាឡិកាមួយ ចិញ្ចៀនពេជ្រ ១វង់ និងលុយមួយចំនួន។ ជនរងគ្រោះ បានប្រាប់ថាៈ ខ្សែកមានតម្លៃ ជិត៦ម៉ឺនដុល្លារ ឯនាឡិកាមាស ដាំពេជ្រ ម៉ាក Rolex […]
ក្រសួងការបរទេសកម្ពុជា : ផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា
ភ្នំពេញ : ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺមានរយៈពេល ១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើលិខិតជម្រាបទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក […]