ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង ៤ និង ២០នាទី ថ្ងៃទី២ ខែកមរា ឆ្នាំ២០២២ នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនសង្ស័យម្នាក់ ដែលបានកា.ប់សម្លា.ប់ប្រពន្ធ បានស្លា.ប់ហើយ។
ដំបូងឡើយ សមត្ថកិច្ចប៉ូលិសបានចាប់ជនល្មើសបាន និងវ៉ៃខ្នោះដៃ និងខ្នោះជើង។ តែដោយសារតែកំហឹងមហាជន តុលាការពលរដ្ឋបានផ្ទុះកំហឹង វាយទាត់ធាក់ ជនល្មើសយ៉ាងចាស់ដៃតែម្តង ។ ហើយសាកស.ពបុរសដែលកា.ប់ប្រពន្ធខាងលើនេះមាន ឈ្មោះ ប៉ុស ឡា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ១០នាទី នៅភូមិពន្លៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បុរសឈ្មោះ ប៉ុល ឡា បានប្រើពូថៅកា.ប់ បណ្តាលឲ្យស្លា.ប់មនុស្សចំនួន០២នាក់ និងរបួស០៣នាក់ (របួសធ្ងន់០២នាក់)។ បន្ទាប់មក ជនសង្ស័យបានឡើងទៅលើផ្ទះកើតហេតុ ចាក់គន្លឹះបិទទ្វារ។ ក្នុងពេលនោះ សមត្ថកិច្ចក៏បានឡើងលើផ្ទះ រួចធាក់ទ្វារ ចូលយកជនសង្ស័យចុះមកក្រោមផ្ទះវិញ ។
តែដោយសារបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មានកំហឹងបានវាយទៅលើជនសង្ស័យរូបនោះ បណ្តាលឲ្យរងរបួស ហើយសមត្ថកិច្ច ក៏បានយកជនសង្ស័យចេញពីកន្លែងកើតហេតុ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។
ជនសង្ស័យត្រូវបានប៉ូលិសដាក់ឲ្យសម្រាកក្នុងបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្ន រហូតដល់ម៉ោង ៤ និង ២០នាទី រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ទើបដឹងថា ជនសង្ស័យរូបនេះបានស្លា.ប់ទៅហើយ។
ក្រោយពេលទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយគ្រូពេទ្យបង្អែកខេត្តកំពង់ធំ ក្រុមគ្រួសារនៃស.ព និងដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សាយ វាសនា អមសាលាដំបូងខេត្ត បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ និងសាកស.ពរបស់ជនសង្ស័យ។
ជាលទ្ធផលនៃការត្រួតពិនិត្យ បានបង្ហាញថា នៅផ្នែកក្បាលស.ព មានស្នាមជាំជុំវិញរង្វង់ភ្នែកស្តាំ។ ស.ព មានស្នាមប៉ះទង្គិចជាមួយនឹងវត្ថុរឹង នៅលើត្របកភ្នែកឆ្វេង និងលើចញ្ចើមស្តាំ។ ស.ពមានស្នាមមុតឆូតសើៗស្បែក ក្រោមចង្ការឆ្វេង០១កន្លែង។ រីឯនៅផ្នែកដងខ្លួនវិញ គឺស.ពមានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយប៉ះទង្គិចនឹងវត្ថុរឹង កាត់ទទឹង លើទ្រូង ទំហំ ១៣សម x ៤សម។ ស.ពមានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយសារការប៉ះទង្គិចនឹងវត្ថុរឹងពីលើដើមដោះឆ្វេង រហូតដល់ស្មាឆ្វេង ទំហំ ១៥សម x ៦សម។
បើតាមប៉ូលិស និងគ្រូពេទ្យ បានសន្និដ្ឋានថា ស.ពបានស្លា.ប់ដោយសារការគ្រាំក្នុង ដោយសារកំហឹងប្រជាពលរដ្ឋបានវាយ។ ក្រោយពីពិនិត្យស.ពរួច ត្រូវបានសមត្ថកិច្ចប្រគល់ស.ពជនសង្ស័យទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំបូជាតាមប្រពៃណី។
សូមរម្លឹកទៀតថា បុរសឈ្មោះ ប៉ុល ឡា ជាអ្នកញៀនស្រា ដោយសារតែភ្លើងប្រច័ណ្ឌ ក៏បានទាញពូថៅកា.ប់ប្រពន្ធដាច់.ក ហើយពុះទ្រូងថែមទៀត ព្រមទាំងកា.ប់អ្នកជិតខាងស្លា.ប់ម្នាក់ និងរបួស៣នាក់ ( ធ្ងន់២នាក់ ស្រាលម្នាក់)។ ករណីឃា.តក.ម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ រួមមាន ៖ ទី១- ប្រពន្ធឈ្មោះ យ៉ន យឿន អាយុ៣៤ឆ្នាំ (ស្លា.ប់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បន្សល់ទុកនូវកូន២នាក់ (ស្រីទាំងពីរ) ទី២-ជនរងគ្រោះឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជនសង្ស័យកាប់ចំកញ្ចឹង.ក (ស្លា.ប់ នៅក្រោមផ្ទះ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ទី៣-ឈ្មោះ កង រិន ភេទស្រី អាយុ ៣៦ឆ្នាំ (របួសធ្ងន់) ទី៤ – ឈ្មោះ កែ អំ ភេទស្រី អាយុ ៧៦ឆ្នាំ (របួសធ្ងន់) និងទី៥- ឈ្មោះ ខាត់ ប្រេង ភេទប្រុស អាយុ ៤១ឆ្នាំ (របួសស្រាល)។