ព័ត៌មានជាតិ

ស្រ្តីជនជាតិចិនម្នាក់លោតពីលើអាគារយាតិថៃគ្រប់ បាក់ជើងទាំងពីរ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង១៨នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានករណីភ្ញាក់ផ្អើលមួយកើតឡើង មានស្ត្រីជនជាតិចិនម្នាក់លោតពីលើអាគារយាតិថៃគ្រប់ បាក់ជើងទាំងពីរហើយបោកក្បាល ទីតាំងកើតហេតុ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មូលហេតុមិនទាន់បានដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅ ពិនិត្យសាកសពស្រ្តីរងគ្រោះ និងធ្វើកោសល្យវិច្ច័យ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

nmr