ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កម្ពុជាមានជនភៀសខ្លួននិងសុំសិទ្ធិជ្រកកោនចម្រុះជាតិសាសន៍ចំនួន ៨០នាក់

បច្ចុប្បន្ននេះមានជនភៀសខ្លួននិងជនសុំសិទ្ធិជ្រកកោនចំនួន ៤៦ករណី មនុស្ស ៨០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមមនុស្សខាងលើ អ្នកដែលទទួលបានឋានៈជាជនភៀសខ្លួនមានចំនួន ៣៧ករណី មនុស្ស ៦៤នាក់ មាន ៨សញ្ជាតិ និងជនសុំសិទ្ធិជ្រកកោនមានចំនួន ៩ករណី មនុស្សចំនួន១៦នាក់មាន ៦សញ្ជាតិ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។
របាយការណ៍ដដែលឲ្យដឹងទៀតថា មានជនសុំសិទ្ធិជ្រកកោនដែលធ្លាក់ឋានៈជាជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម នៅសល់ជាក់ស្តែងចំនួន ៨ករណី មនុស្ស ១២នាក់ កំពុងរស់នៅកម្ពុជា ខណៈបុគ្គលិកអង្គការមូលនិធិអាស៊ី ជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារកំពុងស្នាក់នៅកម្ពុជាមានចំនួន ៤៦គ្រួសារ មនុស្ស១៩៥នាក់។
nmr