កម្លាំងយោធាម្នាក់ត្រឡប់មកពីយាមចេតិយវិញ ក៏ឈានចូលទៅទិញអីហូប ស្រាប់តែត្រូវក្រុមផឹកស៊ីកា.ប់ជិត១០កាំបិត ហើយត្រូវបាន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងយោធាម្នាក់ត្រឡប់មកពីយាមចេតិយវិញ ក៏ឈានចូលទៅទិញអីហូប ស្រាប់តែត្រូវក្រុមផឹកស៊ីកា.ប់ជិត១០កាំបិត ហើយត្រូវបានក្រុមគ្រួសារយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅក្នុងបុរីសុខសាន្ត ដែលស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនបានបញ្ជាក់ឈ្មោះ ជាកម្លាំងយោធា កងពលតូចលេខ៧០ ដែលស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីយាមចេតិយនៅជិតវិទ្យាល័យជម្ពូវ័ន ដោយសារមេរបស់គាត់ជិតមកបង្សុកូលក៏បានអោយពួកគាត់យាមនៅទីតាំងចេតិយនោះ លុះគាត់ចេញពីកន្លែងយាមវិញ គាត់ក៏បានជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដើម្បីទៅទិញអីហូប ។
ជនរងគ្រោះបន្តថា លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏បានជិះកាត់វង់ផឹកស៊ី ស្រាប់តែត្រូវក្រុមជនដៃដល់មួយក្រុមបានស្រែកហៅគាត់អោយឈប់ នៅពេលនោះក្រុមជនរងគ្រោះក៏បានឈប់ម៉ូតូ ដើម្បីសួរនាំ ដោយជនរងគ្រោះបាននិយាយថា «មានការអ្វីប្អូនៗ» ចំណែកបក្សពួកជនបង្កបាននិយាយវិញថា «ម៉េចបានជិះម៉ូតូឆាបសង្សារអញ» ហើយជនរងគ្រោះបាននិយាយប្រាប់ថា «គាត់ជិះគេចជង្ហុកទេ មិនបានជិះឆាបសង្សារប្អូនឯង ឯណា» នៅពេលនោះជនបង្កដែលជាជនដៃដល់ម្នាក់ទៀត បានចេញពីក្នុងផ្ទះ ដោយមានកាំបិតបុ័ងតោ២ដើមកា.ប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនកាំបិត ដោយចំផ្នែកក្បាល ដៃ នឹងត្រចៀកជាច្រើនកាំបិត បណ្តាលឲ្យឈា.មហូរស្រោចពេញខ្លួន ។ បន្ទាប់ជនរងគ្រោះក៏ត្រូវបានក្រុមការងារ និងក្រុមគ្រួសារនាំយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យឯកជនមួយនៅជម្ពូវ័នភ្លាមៗ ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ភ្លាមៗ ចំណែកជនបង្កជាម្ចាស់ផ្ទះខាងលើ បានបិទទ្វារចូលដេកបាត់ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទៅដាក់ពាក្យបណ្ដឹងនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីកំណត់មុខសញ្ញា និងចាត់ការតាមនីតិវិធីបន្ត ៕