ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពិតជាគួរឲ្យសង្វេគណាស់ ក្មេងប្រុសអាយុ ១ឆ្នាំ បានស្លាប់ ដោយសារញ៉ាំពោតស្ងោរស្លាក់ចូលបំពង់ខ្យល់

បន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ ១ឆ្នាំម្នាក់ បានស្លាប់គួរឱ្យអាសូរ ដោយសារតែញ៉ាំពោតស្ងោរ ហើយស្លាក់គ្រាប់ពោតជាប់បំពង់ខ្យល់ បណ្តាលឱ្យស្ទះដង្ហើម ។
ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ម្សិលមិញ នៅចំណុចភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រ៉ាន់ សុវណ្ណរតនា ភេទប្រុស អាយុ ១ឆ្នាំ, ឪពុកមានឈ្មោះ ឈុន រ៉ា អាយុ ៣១ឆ្នាំ និងម្តាយឈ្មោះ ម៉ង់ សុភី (ទៅធ្វើការនៅរាជធានីភ្នំពេញ) ហើយបានទុកកូនឱ្យនៅជាមួយយាយឈ្មោះ ចាត លឺ អាយុ ៥៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ប៉ូលិសបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ យាយបានទិញពោតស្ងោឱ្យចៅញ៉ាំ ពេលនោះក្មេងរងគ្រោះបានដើរញ៉ាំពោតផុតពីភ្នែកយាយ ស្រាប់តែក្មេងនោះស្លាក់គ្រាប់ពោតចូលក្នុងបំពង់ខ្យល់ បណ្តាលឱ្យក្មេងស្លេកស្លាំង ហើយយាយបានដឹកក្មេងនោះយកមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំភ្នំលៀប ហើយក្មេងរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់នៅនឹងពេទ្យតែម្ដងទៅ ៕

 

nmr