ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មាននយោបាយ

សម្តេចតេជោ ហ៊ុន ៖ កុំ​ចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអ៊ីចឹង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញរូបថតរបស់សម្តេចមួយសន្លឹកដែលប្រទះឃើញក្នុងបណ្តាញទំនាក់ទំនងសង្គម និងពិព័ណ៌នាថា រូបនេះ គឺស្ថិតក្នុងដំណាក់កាលអនុវត្តនយោបាយឈ្នះឈ្នះ ចន្លោះឆ្នាំ១៩៩៤-១៩៩ ដែលនៅពេលនោះ ដេក ដើរ ឈរ អង្គុយ គឺសម្តេចគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ សម្តេចថា ពេលនេះ សន្តិភាពមានហើយ យើងត្រូវរួមគ្នាថែរក្សាការពារ កុំចាំ​ដល់ប្រទេសមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព។
តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យ វ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។
ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។
សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕
May be an image of 1 person, standing and glasses
nmr