ជីវិតនិងសង្គម ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់ពន្ធនាគារជាប់គុក ៣០ ឆ្នាំពាក់ព័ន្ធនឹងអំពី ឃាត.កម្មមកលើស្រីស្នេហ៍បានគិតទុកជាមុន

ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទម្នាក់ ជាប់ពន្ធនាគារកំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធអំពី ឃាត.កម្មគិតទុកជាមុន ដោយយកខ្សែភ្លើងរឹតកស.ម្លាប់សង្សារខ្លួនឯង រួចយកសាក.សពរបស់នាង ទៅបោះចោលនៅលើគំនរសំរាមមួយកន្លែងនៅចំណុចក្បែរ សង្តាត់ភ្នំពេញថ្មី រួចរត់គេចខ្លួន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅក្នុងបុរីប៉េងហួត សង្តាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ ៖ ទី១-ឈ្មោះ យ៉េន សុបញ្ញា អាយុ ២០ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ។
ចំណែកឯជនរងគ្រោះមានឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៣០ ឆ្នាំ ពីបទ ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទឈ្មោះ យ៉េន សុបញ្ញ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅ ស្រុកកោះធំ ខេត្តកណ្តាល ៕

nmr