Related Articles
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចមិនសុំការលើកលែងទោសឲ្យអ្នកនយោបាយដែលប្រមាថគ្រួសារសម្ដេច និងប្អូនស្រីដែលទទួលមរណភាពទៅហើយនោះទេ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះមុខឯកអគ្គរដ្ឋទូតបរទេស និងប្រជាជនកម្ពុជាថា សម្ដេចដាច់ខាតគឺមិនចុះហត្ថលេខា សុំការលើកលែងទោសឲ្យអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ ដែលតែងតែប្រើការជេរប្រមាថជាត្រីមុខ ក្នុងការវាយគ្រួសារសម្ដេច មិនលើកលែងសូម្បីតែប្អូនស្រីរបស់សម្ដេចដែលទទួលមរណភាពទៅហើយ។ ការបញ្ជាក់ជំហររបស់សម្ដេចតេជោ ហ៊ុន សែន ដែលនឹងគ្មានការយោគយល់ចំពោះអ្នកនយោបាយមានទោសព្រហ្មទណ្ឌ និងជាអ្នកនយោបាយគ្មានសីលធម៌នោះ គឺធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងពេលសម្ដេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត មន្រ្ដី អ្នកពាក់ព័ន្ធដែលចូលរួមដោយផ្ទាល់ និងប្រជាជនដែលកំពុងទស្សនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដោយសង្កត់ធ្ងន់ថា មន្រ្ដីទូតអាចមិនចេះភាសាខ្មែរទេ ហើយថា តើពួកគេបានដឹងដែរទេ នៅពេលដែលភរិយារបស់សម្ដេច សម្ដេចរួមទាំងក្រុមគ្រួសារទាំងមូលកំពុងសម្រក់ទឹកភ្នែកស្ដាយប្អូនស្រី ដែលចែកឋានទៅដោយមិនបានលា ប៉ុន្ដែក្រុមពួកប្រឆាំងជ្រុលនិយម បានធ្វើការវាយប្រហារលើប្អូនស្រីរបស់សម្ដេចយ៉ាងអសុរោះបំផុត។ នៅត្រង់នេះសម្ដេចបានដាក់ជាសំណួរថា បើសិនមិត្តបរទេសជារូបសម្ដេច និងជាភរិយារបស់សម្ដេចតើអាចទទួលយកទង្វើដ៏អាក្រក់នេះបានទេ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀត សម្ដេចគ្របគ្រងរដ្ឋមិនផ្អែកលើមនោសញ្ចេតនានោះទេ ហើយការអនុវត្តច្បាប់ត្រូវមាន។ សម្ដេចតេជោបន្តថា មិត្តបរទេសអាចថា សម្ដេចផ្ដាច់ការហើយចូលចិត្តប្រតិកម្មជាមួយបុគ្គលណាមួយ […]
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង
ភ្នំពេញ ៖តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ក៏បានចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាសតិសាសន៍ខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង ក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLVថា កម្ពុជាគឺជាប្រទេសកម្ពុជាឯករាជ្យមួយ ប៉ុន្ដែបើបងប្អូនបែរជាគិតថាកម្ពុជាបានកំពុងត្រួតដោយវៀតណាមនោះ គឺជាការមើលស្រាល មិនមែនតែចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារ និងជាតិសាសន៍របស់ខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ សម្ដេចតេជោបន្តថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់ ចំពោះការចោទប្រកាន់មកលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួមបញ្ចូលទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ […]
រយៈពេល ១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានផ្ដល់អំណោយមនុស្សធម៌ជូនជនទីទ័លក្រចំនួនជាង ១០០០គ្រួសារ
ភ្នំពេញ ៖ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង បានលើកឡងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន៣៥១គ្រួសារ និង សាខាកាកបាទក្រហមខេត្ត បានផ្តល់អំណោយមនុស្សធម៌ ចំពោះជនទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកុមារកំព្រា សរុប ចំនួន ១១៦៧ គ្រួសារ និងចំពោះកិច្ចការងារលើកកម្ពស់សុខភាព មាតា ទារក និង កុមារ សរុបចំនួន៤០គ្រួសារ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ លោក ស្វាយ សំអ៊ាង បានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអនុវត្តសកម្មភាពការងារ ផ្ដោតលើវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន័ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន […]