(កំពង់ចាម)៖ ក្រោយកើតរឿងប្ដឹងផ្ដល់ករណីចាប់ខ្លួនលោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ដាក់ពន្ធនាគារ ទាំងគ្មានកំហុស.!។
ឥឡូវៈលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បាន ទទួលស្គាល់កំហុស របស់មន្ត្រីក្រោមឱវាទ.!។
ចំពោះការធ្វើរបាយការណ៍ខុសពីការពិត សរសេរច្រឡំថាៈ”ជាបទល្មើសជាក់ស្ដែង”ក្នុងការឃាត់ខ្លួនលោក សែម បូរ៉ា ដោយចោទប្រកាន់ពីបទ”ឆបោកប្រាក់”។
លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បានទទួលស្គាល់កំហុសបែបនេះ នៅក្នុងលិខិតបំភ្លឺជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ។
តបតាមបណ្ដឹងលើកទី២ របស់លោក សែម បូរ៉ា បន្ទាប់ពីតុលាការទាំង៣ថ្នាក់ បានសម្រេចទម្លាក់បទចោទ លើលោក សែម បូរ៉ា ព្រោះគ្មានបទល្មើស.!។
បើទោះបីជា មានការចាប់មនុស្សដាក់គុក ទាំងគ្មានកំហុសបែបនេះក្ដី.!។
ប៉ុន្តែក្រុមមន្ត្រីទាំងនោះ គ្មាននរណាម្នាក់ ត្រូវបានទទួលទោស ដាក់វិន័យឬដកហូតទួនាទីឡើយ..!។
ស្របពេលដែលជនរងគ្រោះ ប្ដឹងយ៉ាងទទូច សុំឱ្យចាត់វិធានការផ្លូវច្បាប់ លើមន្ត្រីនគរបាលតុត្តិធម៌ ខេត្តកំពង់ចាម ដែលចាប់ខ្លួនដាក់គុក ទាំងគ្មានបទល្មើស.!។
ជាក់ស្ដែងៈ មន្ត្រីនគរបាលដែលធ្វើរបាយការណ៍ចាប់មនុស្សខុស កំពុងកាន់តួនាទីសំខាន់ៗក្នុងខេត្តកំពង់ចាម រាល់ថ្ងៃ.!។
ជុំវិញរឿងរ៉ាវមួយនេះ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM បានប្រាប់«ដើមរាំង»ថាៈ រូបលោកត្រូវបាននគរបាលខេត្តកំពង់ចាម ចាប់វាយខ្នោះ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដោយពេលនោះ លោកបានជាប់ពន្ធនាគាររយៈពេល៦ថ្ងៃ ផងដែរ។
បើតាមលោក សែម បូរ៉ា ក្នុងរឿងរ៉ាវមួយនេះ ដើមចមដំបូងឈ្មោះ ទេព ភារម្យ បានទិញដីពលរដ្ឋ ចំនួន៨គ្រួសារនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ តាមរយៈរូបលោក ដោយបានផ្ដល់ប្រាក់កក់ មួយចំនួនដល់ពលរដ្ឋផងដែរ។
ប៉ុន្តែចុងក្រោយឈ្មោះ ទេព ភារម្យ មិនមានលទ្ធភាពប្រគល់ប្រាក់បង្គ្រប់ដល់ពលរដ្ឋ តាមការបរិច្ឆេទ.!។
ជាហេតុនាំឱ្យពលរដ្ឋជាម្ចាស់ដី ប្ដឹងទៅអាជ្ញាធរសុំ”មោឃៈ”រាល់លិខិតកក់ប្រាក់ និងលិខិតទិញលក់ដី រវាងពលរដ្ឋជាមួយបុគ្គល ទេព ភារម្យ ដើម្បីលក់បន្តឱ្យអ្នកថ្មី.!។
កត្តាទាំងនេះហើយ បណ្ដាលឱ្យបុគ្គល ទេព ភារម្យ ខាតប្រាក់កក់ជាង១០ម៉ឺនដុល្លារ កើតរឿងក្ដៅក្រហាយ។
បើតាមលោក សែម បូរ៉ា បុគ្គល ទេព ភារម្យ និងនគរបាលខេត្តកំពង់ចាម បានត្រូវរ៉ូវគ្នាជាប្រព័ន្ធ រៀបគម្រោងប្ដឹងចាប់រូបលោក សែម បូរ៉ា ដាក់គុកពីបទ”ឆបោកលុយជាង១០ម៉ឺនដុល្លារ”។
លោក សែម បូរ៉ា បញ្ជាក់ថាៈ ក្រោយចាប់លោកដាក់គុកហើយ ស្រាប់តែតុលាការទាំង៣ថ្នាក់ រកឃើញថាៈ នេះជាករណីទំនាស់ទិញលក់ដីរវាងពលរដ្ឋ៨គ្រួសារ និងបុគ្គល ទេព ភារម្យ ។
រីឯលោក សែម បូរ៉ា គ្រាន់តែជាអ្នកគួកជេរដី រៀបដីប៉ុណ្ណោះ មិនមានបទល្មើសឡើយ”ឆបោក”ដូចការចោទប្រកាន់ឡើយ.!។
ក្រោយជាប់គុក៦ថ្ងៃ ទាំងមិនមានកំហុសបែបនេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។
លោក សែម បូរ៉ា បានប្ដឹងលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម លោក ថាញ់ សុខវុន ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីនគរបាលចំនួន៤រូបទៀត ទៅក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធការប្រើអំណាចតួនាទី ធ្វើកំណត់ហេតុផ្ទុយពីការពិត និងធ្វើរបាយការណ៍ភូតកុហក់ ដើម្បីសុំគោលការចាប់រូបលោក ដាក់គុកទាំងគ្មានកំហុស.!។
ប៉ុន្តែបណ្ដឹងរបស់លោកនោះ ហាក់មិនមានប្រសិទ្ធភាពទេ! ខណៈមិនមានការឆ្លើយតបពីក្រសួងមហាផ្ទៃ និងគ្មានចំណាត់ការលើលោក ឯម កុសល រួមនិងមន្ត្រីពាក់ព័ន្ធសោះឡើយ.!។
ដោយការឈឺបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សែម បូរ៉ា បានប្ដឹងទៅក្រសួងមហាផ្ទៃ ម្ដងទៀត ដោយសុំកិច្ចអន្តរាគមន៍ និងចំណាត់ការលើបណ្ដឹងរបស់ខ្លួន.!។
ក្នុងនោះក្រសួងមហាផ្ទៃ បានបង្វែរបណ្ដឹងឱ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាអ្នកចាត់វិធានការដោះស្រាយ! ។
ជាការឆ្លើយតបលោក ឯម កុសល ស្នងការខេត្តកំពង់ចាម អមដោយហត្ថលេខាលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
បានបំភ្លឺជូនសម្ដេចក្រឡាហោម ស ខេង ថាៈការចាប់ខ្លួនលោក សែម បូរ៉ា គឺអនុវត្តតាម ការបង្គាប់បញ្ជាពីលោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះលោក ឯម កុសល បានទទួលស្គាល់ថាៈ មន្ត្រីនគរបាលយុត្តិធម៌ក្រោមឱវាទរបស់លោក ពិតជាបានធ្វើរបាយការណ៍ សរសេរច្រឡំថាៈ”ជាបទល្មើសជាក់ស្ដែង”បណ្ដាលឱ្យមានការឃាត់ខ្លួនលោក សែម បូរ៉ា ពីបទ”ឆបោក”ប្រាកដមែន។
លោក ឯម កុសល បញ្ជាក់ជូនសម្ដេចក្រឡាហោម ថាៈ«ចំពោះការសរសេររបាយការណ៍ច្រឡំ»លោកនឹងធ្វើការពិនិត្យបន្ថែមទៀត។
ករណីនេះ នៅរសៀលថ្ងៃទី០៦.១០.២០២២«ដើមរាំង»បានព្យាយាមសុំការបកស្រាយ ពីលោក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប៉ុន្តែលោកមិនបកស្រាយឡើយ ដោយគ្រាន់តែឮសំនួរលោកចុចបិទទូរស័ព្ទ.!។
រីឯលោក ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានថ្លែងប្រាប់«ដើមរាំង»ថាៈ រាល់នីតិវិធីក្នុងការឃាត់ខ្លួនលោក សែម បូរ៉ា គឺអនុវត្តតាមបញ្ជារបស់លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម។
លោកស្នងការរងបន្តថាៈ នគរបាលយុត្តិធម៌គ្មានសិទ្ធឃាត់ខ្លួនមនុស្សទេគឺព្រះរាជអាជ្ញាអ្នកឃាត់។
-ចំពោះសំនួររឿងធ្វើរបាយការណ៍ខុសនិងច្រឡំបទល្មើស.?
-លោកស្នងការរង មិនបានបញ្ជាក់ប្រាប់ពីមូលហេតុឡើយ ដោយរុញឱ្យទៅសួរលោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម.!។
អ្នកច្បាប់បានលើកឡើងថាៈ រឿងតែមួយអង្គហេតុតែមួយ លោក ឯម កុសល ស្នងការខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺ២លើកផ្សេងគ្នា មានន័យខុសគ្នាដាច់ស្រឡះ.!។
ទី១៖ បំភ្លឺទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ថាៈចាប់ខ្លួនលោក សែម បូរ៉ា ពីបទ«ឆបោកប្រាក់»។
២៖ បំភ្លឺជូន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ថាៈមកពីធ្វើរបាយការណ៍ខុស សរសេរច្រឡំថាៈ”ជាបទល្មើសជាក់ស្ដែង”៕