Related Articles
អាជ្ញាធរខណ្ឌទួលគោក ស្នើយ៉ាងទទូចដល់ ពលរដ្ឋបែងចែកសំរាមឲ្យបានត្រឹមត្រូវនិង ឈប់បោះចោលសំរាមទៅក្នុងលូ!
(ភ្នំពេញ)៖ ការសំណូមពរនេះ គឺស្របពេលដែលលោកអភិបាលខណ្ឌបញ្ជាកម្លាំងសណ្ដាប់ធ្នាប់នៃការិយាល័យសាធារណការ ដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ខណ្ឌទួលគោក ចុះកាយកាកសំណល់សំរាមផ្សេងៗនៅតាមបណ្ដាមាត់លូនានា (ឌីហ្គែ) ពិសេសនៅកំណាត់ផ្លូវលេខ២៤៥ និងផ្លូវលេខ២៣០ (ស្តុបកោសដូង) ជាប់ព្រំប្រទល់សង្កាត់បឹងសាឡាង សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគ (៣សង្កាត់) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋបញ្ឈប់ការបោះចោល រាល់កាកសំណល់ផ្សេងៗ នៅតាមក្បែរលូរំដោះទឹក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមធ្វើឱ្យស្ទុះលូទឹកហូរមិនទាន់ បណ្ដាលឱ្យលិចលង់តាមផ្លូវ ពិបាកក្នុងការធ្វើដំណើរជាដើម។ ការសំណូមពរនេះ ក៏ដើម្បីចូលរួមរក្សាបាននូវអនាម័យ បរិស្ថានល្អ លើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងការរស់នៅប្រកបដោយផាសុកភាព។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យទប់ស្កាត់ការចោលសំរាម ឬដុតសំរាមតាមទីសាធាណៈ ដែលនឹងត្រូវពិន័យជាអន្តរការ ដើម្បីគ្រប់គ្រងសំណល់រឹង-សំណល់រាវ ពីគុណភាពបរិស្ថានជាអាទិភាព ចំពោះការបំពុលបរិស្ថាន ដែលធ្វើឱ្យជួបប្រទះនូវបញ្ហាជាច្រើនដល់សុខភាព សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម៕
ថៃថាគ្មាន បំណងទទួលយកបុរសនីហ្សេរីយ៉ាដែលកើតអុតស្វា ពីកម្ពុជាវិញទេ
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានបញ្ជាក់ច្បាស់ៗថា ប្រទេសថៃគ្មានគម្រោងទទួលយកបុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ពីកម្ពុជាត្រឡប់ទៅព្យាបាលនៅប្រទេសថៃវិញនោះទេ បើទោះបីជាអ្នកជម្ងឺមួយនេះបានគេចខ្លួនពីប្រទេសថៃមកក៏ដោយ។ ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ លោក Anutin រំពឹងអ្នកជំងឺរូបនេះនឹងទទួលការព្យាបាលនៅក្នុងប្រទេសកម្ពុជា ហើយលោកថាជារឿងល្អដែលគេអាចព្យាបាលនៅទីនោះ។ លោកក៏រំពឹងថាស្ថានភាពរបស់គេអាចនឹងបានល្អប្រសើរឡើងវិញ។ បុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វាខាងលើមានអាយុ២៧ឆ្នាំ ត្រូវបានធ្វើតេស្ដចំនួនពីរលើកកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍មុននៅក្នុងប្រទេសថៃ ដោយលទ្ធផលបញ្ជាក់ថាមានជំងឺអុតស្វា ដែលជាករណីដំបូងផងដែរនៅក្នុងប្រទេសថៃ។ ប៉ុន្ដែនៅពេលគ្រូពេទ្យទៅយករូបគេទៅព្យាបាល គេមិនបានស្ថិតនៅទីកន្លែងស្នាក់នៅឡើយ ហើយក្រោយមកទើបមានព័ត៌មានថាបានលួចឆ្លងដែនចូលកម្ពុជានៅថ្ងៃសុក្រ និងត្រូវបានរកឃើញនិងឃាត់ខ្លួននៅភ្នំពេញនៅថ្ងៃទី២២ ខែកក្កដា។ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានេះ នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។ ការឃាត់ខ្លួននេះ ស្ថិតនៅផ្ទះសំណាក់ពណ៌មាស ផ្ទះលេខ៥១ ផ្លូវ៤៣០ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ បច្ចុប្បន្នរូបគេកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ហើយគ្រូពេទ្យក៏បានធ្វើតេស្ដលើរូបគេចំនួនពីរដងទៀត លទ្ធផលទទួលបានគឺមានជំងឺអុតស្វាដូចគ្នា។ ចំពោះអ្នកពាក់ព័ន្ធនៅកម្ពុជា គិតត្រឹមល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះរកឃេីញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហេីយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន […]
ប្រជាពលរដ្ធចោទប៉ូលិសខណ្ឌព្រែកព្នៅ ធ្វើទា.រុ.ណកម្មរ និងនិយាយពាក្យអសុរោះយ៉ាងខ្លាំង រៀនខាងច្បាប់ដែរ តែសំដីដូចសត្វ
ភ្នំពេញ ៖ យោងតាមគណនីអាខោនហ្វេសបុកឈ្មោះYA Nick ដែលត្រូវជាប្អូនបង្កើតជាមួយនឹងសពបុរសខាងលើ បានធ្វើការ Liveផ្ទាល់ និងមានសំណេរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានរៀបរាប់ថា បងប្រុសខ្ញុំគេចោទថាជាជនសង្ស័យចាប់បងប្រុសខ្ញុំ ទៅសង្កាត់គោករកា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៣ រសៀល ពេលគេចាប់បងខ្ញុំទៅគ្មានរបួសស្នាមអីទាំងអស់ សុខភាពនៅធម្មតា។ ហើយដល់ពេលម៉ោង ៦ រសៀល ម៉ាក់ខ្ញុំចង់ជួបបងប្រុសខ្ញុំ ដើម្បីយកបាយទៅឲ្យបងខ្ញុំ។ ខាងប៉ូលិសមិនឲ្យជួបទេ។ ដល់ពេលនៅម៉ោង ៩និង០០នាទី យប់ គេក៏បញ្ជូនបងខ្ញុំទៅខណ្ឌព្រែកព្នៅវិញ ។ ព្រឹកឡើងថ្ងៃទី ២៦ម៉ាក់ខ្ញុំ ឲ្យបងស្រីខ្ញុំទាំងពីរយកបាយទៅឱ្យ តែប៉ូលិសមិនឲ្យចូលទេ។ ទាល់តែមានថ្លៃគុយទាវ និងកាហ្វេ ទើបឲ្យចូល។ ហើយដល់ថ្ងៃទី ២៧ ខែសីហា ២០២២ វេលាម៉ោង ៣ជាងជិត៤ ក៏យកបាយទៅឱ្យបងខ្ញុំម្ដងទៀត។ គណនីអាខោនហ្វេសបុកឈ្មោះYA Nick បានបន្តថា ម៉ាក់ខ្ញុំនិងបងស្រីខ្ញុំ ឈរបានមួយសន្ទុះ ក៏ឮសំឡេងស្រែកចេញពីក្នុងខណ្ឌថា […]