Related Articles
លោក ញ៉ឹក វណ្ណារ៉ាចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស
(ភ្នំពេញ)៖ នាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត មានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារ ជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិសំខាន់ៗ។ ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗរួមមាន៖ *ទី១៖ ខេត្តឧត្តរមានជ័យ មានច្រកអូរស្មាច់ ច្រកជាំស្រងុំា *ទី២៖ ខេត្តប៉ៃលិន ច្រកព្រំ *ទី៣៖ ខេត្តបាត់ដំបង ច្រកដូង។ ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាពមេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តទាំង៣ព្រមទាំងបានផ្ដល់ម៉ាស និងជែល ដល់ក្រុមការងារផងដែរ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៨នាក់ និងអ្នកជំងឺ៣៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រជាពលរដ្ឋក្រីក្រចំនួន ០៣គ្រួសារ នៅក្នុងស្រុកជលគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ
-នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារអញ្ជើញ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ទៅប្រគល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ គ្មានទីលំនៅសមរម្យចំនួន ០៣គ្រួសារ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមាន អង្ករ ២៥៥គីឡូក្រាម, ស័ង្កសី ១៥០សន្លឹក, មី ៣កេះ, ទឹកត្រី ៦យួរ, ទឹកស៊ីអ៊ីវ ៦យួរ, ទឹកសុទ្ធ ៩យួរ, មុង ៣, អាវរងា ៣, ម៉ាស់ ៣ប្រអប់, ជែលលាងដៃ ៦ដប និងថវិកាមួយចំនួន។ ស្ថិតក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម […]
ក្រសួងសុខាភិបាល ប្រកាសពីការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។បញ្ជាក់ថា «គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួង គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ចាក់វ៉ាក់សាំងកូវីដ១៩ បានសម្រេចដាក់ឲ្យដំណើរការ ក្នុងការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានពីមិត្តចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដោយការចាក់វ៉ាក់សាំង នឹងត្រូវធ្វើជាដំណាក់ៗកាល ទៅតាមចំនួនវ៉ាក់សាំង ដែលទទួលបានរួចហើយ និងវ៉ាក់សាំង ដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ២០២១នេះ»។ ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានណែនាំចំណុចសំខាន់ៗចំនួន៩ ដើម្បីឲ្យការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅតាមពិធីសារ ស្តីពីយុទ្ធនាការចាក់វ៉ាក់សំាង កូវីដ១៩៕ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖