Related Articles
ទំនាស់វិវាទរឿងដីបញ្ចុះស.ព… រវាងម្ចាស់ដីបច្ចុប្បន្ននិងម្ចាស់ដីបញ្ចុះស.ពទាំង៣៦ផ្នូរ
ខេត្តកំពត ៖ ដីបញ្ចុះស.ពមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រាំងខាងត្បូង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត បានកើតជាជម្លោះរឿងដីព្រៃកន្លែងបញ្ជុះស.ព និងកន្លែងបូជាស.ព ដែលកើតមានរវាងប្រជាពលរដ្ឋមួយគ្រួសារ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅក្នុងភូមិព្រៃក្រាំងឃុំមានរិទ្ធ ស្រុកដងទង់ បន្ទាប់ពីឈ្មោះ ឯក ម៉ូវ ភេទស្រី អាយុ៥៨ឆ្នាំ និងបុរសជាប្ដីឈ្មោះ ញ៉ែត រ៉ាត់ នៅភូមិព្រៃក្រាំង បានទទួលប្លង់កម្មសិទ្ធិដីបញ្ចុះស.ព ដែលអ្នកភូមិស្គាល់ច្បាស់ថា ជាដីព្រៃខ្មោចនោះភ្លាម អ្នកស្រុកក៏ផ្ទុះការតវ៉ាជំទាស់តែម្ដងទៅ។ ហើយការតវ៉ារបស់អ្នកស្រុកទាមទារដីសម្រាប់បញ្ចុះស.ពខាងលើនេះ យកមករក្សាទុកបញ្ចុះស.ពអ្នកភូមិបន្តទៀត ទោះបីពាក្យបណ្ដឹងដល់ដៃតុលាការក៏ដោយចុះ។ បើតាមស្ត្រីចំណាស់ម្នាក់ឈ្មោះ ឃឹម សារី អាយុ៦៦ឆ្នាំ ដែលស្គាល់សាវតាដីកន្លែងបញ្ជុះស.ពនោះច្បាស់ បាននិយាយកាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះថា ដីព្រៃកន្លែងបញ្ចុះស.ពនេះ មានទំហំ៥០ម៉ែត្រគុណ៦០ម៉ែត្រ។ ស្ត្រីរូបនេះបាននិយាយបន្តថា ប្រជាពលរដ្ឋជាទូទៅស្គាល់ច្បាស់កន្លែងដីបញ្ចុះស.ពនេះថា ជាដីព្រៃខ្មោច ព្រោះនៅកន្លែងដីព្រៃខ្មោចនោះ មានបញ្ចុះស.ពចំនួន៣៦នាក់។ ស្ត្រីចំណាស់ដដែលនិយាយថា មិនត្រឹមតែបញ្ចុះស.ពប្រជាពលរដ្ឋខ្មែរទេ គឺមានទាំងស.ពទាហានវៀតណាម ក៏មានបញ្ចុះនៅទីនោះដែរ ប៉ុន្តែខាងវៀតណាមបានគាស់ឡើងអស់ហើយ។ ស្ត្រីចំណាស់តំណាងអោយអ្នកភូមិក្រាំង បាននិយាយទៀតថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាខ្លាំងណាស់ មិនអោយគ្រួសារដែលអះអាងថាមានប្លង់យកដីព្រៃខ្មោចនោះ ទៅភ្ជួរដីលើដីស.ពនោះទេ ប៉ុន្តែលួចយកត្រាក់ទ័រភ្ជួរនៅពេលយប់។ […]
ពិតជាកំពូលអ្នកទិញដីមែន កក់លុយតែ 37.000 ដុល្លារតែប៉ុណ្ណោះ ប្តឹងទាមទារយកដីគេ 45 ហិចតា ដែលមានតម្លៃស្មើរ 112,000 ដុល្លារព្រមទាំងឪ្យម្ចាស់ដី សងសំណងថែមពីលើ 40 លានរៀលទៀត ត្រូវបានប្រធានតុលាការខេត្តឧត្តរមានជ័យ ចេញសាលក្រមសម្រេចឲ្យជាស្ថាពរ តែម្ចាស់ដីមិនអស់ចិត្តនឹងរឿងអយុត្តិធម៌នេះ ក៏បានដាក់ពាក្យប្ដឹងបន្តទៅសាលាឧទ្ធរណ៍ នឹង ប្តឹងចូលទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីសុំអន្តរាគមន៍
មូលហេតុនៃការប្ដឹងរបស់ភាគីអ្នកទិញភាគីអ្នកទិញបានចុះកិច្ចសន្យាទិញលក់ដីជាមួយខ្ញុំ100 ហិចតា ក្នុងតម្លៃមួយហាត់2500ដុល្លារ ដោយភាគីអ្នកទិញជាអ្នកទទួលបន្ទុករត់ប្លង់ ដោយកាត់ការចំណាយលើការរត់ប្លង់ពីភាគីអ្នកលក់ អស់13000 ដុល្លារ។ ហើយបានកក់ថែមឱ្យខ្ញុំចំនួន 37.000 ដុល្លារថែមទៀត។ ប៉ុន្តែភាគីអ្នកទិញបានឱ្យខ្ញុំទទួលស្គាល់ថាបានទទួលលុយពីគាត់ចំនួន 5 ម៉ឺន ។ តែការពិតលុយដែលទទួលបានពីគាត់មានចំនួនត្រឹមតែ 37.000 ប៉ុណ្ណោះ ចំណែក 13000ដុល្លារ ទៀតគឺនៅនិងគាត់ ជាលុយដែលគាត់កាត់ពីខ្ញុំយកមករត់ការធ្វើប្លង់សម្រាប់ទំហំដី 100 ហិចតា។ ដោយនៅក្នុងកិច្ចសន្យាទិញលក់បានបញ្ជាក់ថា បន្ទាប់ពីចុះកិច្ចសន្យាទិញលក់នៅខែទី 3 ត្រូវបង់ប្រាក់ទៅឲ្យភាគីអ្នកលក់ក្នុងមួយខែ 5000ដុល្លារ ជារៀងរាល់ខែ។ រហូតដល់ខែទី 3 បន្ទាប់ពីគចុះកិច្ចសន្យាគាត់បានរត់ប្លង់ផ្ទេរកម្មសិទ្ធិបានចំនួន 45 ហិចតា ទើបតែបានទទួលស្គាល់ពីមេភូមិ មេឃុំនិងបង់ពន្ធប្រថាប់ត្រាតែប៉ុណ្ណោះ។ តែមិនទាន់មានការទទួលស្គាល់ពីប្រធានភូមិបាល និង អភិបាលស្រុក នៅឡើយទេ។ ក៏ដល់ពេលដែលត្រូវទូទាត់ប្រាក់ប្រចាំខែឱ្យខ្ញុំមួយខែ 5000ដុល្លារ។ ក្នុងអំឡុងខែ 7 ថ្ងៃទី21ឆ្នាំ2020ខ្ញុំក៏បានខលទៅគាត់ សួររឿងលុយប្រចាំខែដែលគាត់ត្រូវបង់ឲ្យខ្ញុំមួយខែ 5000ដុល្លារ គាត់ឆ្លើយថាធ្វើប្លង់មិនទាន់ហើយផងគាត់មិនឱ្យលុយទេ។ ខ្ញុំក៏បានប្រាប់គាត់ថារឿងធ្វើប្លង់ជាបន្ទប់របស់ចែ ខ្ញុំដឹងតែដល់ថ្ងៃទូទាត់ ចែត្រូវបង់អោយខ្ញុំមួយខែ 5000 តែប៉ុណ្ណោះ គាត់ក៏បានបិទទូរសព្ទ។ បន្ទាប់មកខ្ញុំក៏បានទៅជួបប្រធានភូមិបាល […]
ឃាត់ខ្លួនបុរសម្នាក់ អំពើហិង្សាដោយចេតនាក្នុងគ្រួសារ
តាកែវ ៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ សុខ អុន ស្ថិតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើហិង្សាដោយចេតនាក្នុងគ្រួសារ ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ន ដារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន) មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានយកដាវកែច្នៃអំពីឈើធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាប្អូនស្រីបង្កើតឈ្មោះ ស៊ន លីហ្សា អាយុ ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឱ្យរងរបួសចំក្បាល។ មូលហេតុៈ ខឹងរឿងប្រើជនរងគ្រោះជាប្អូនស្រីមិនបាន! ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយបានការចង្អុល បង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ ជនសង្ស័យនេះធ្លាប់ចូលមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន […]