ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់សិក្សាដែលមកពីគ្រួសារក្រី និងងាយរងហានិភ័យ អំឡុងពេលសិក្សាជំនាញវិជ្ជាជីវៈ។ តាមសម្ដេចតេជោ ហ៊ុន សែន គម្រោងនេះធ្វើឡើងដើម្បីផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជនរបស់កម្ពុជា ស្ថិតក្នុងគ្រួសារក្រីក្រ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យហើយខ្វះលទ្ធភាពចូលសិក្សានៅសាកលវិទ្យាល័យដោយការបង់ថ្លៃការសិក្សា។ ការបង្ហើបពីផែនការ ផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់យុវជន ក្នុងគ្រួសារក្រីក្រ អំឡុងពេលសិក្សាជំនាញវិជ្ជាជីវៈ នាពេលពេលខាងមុខនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។ សម្ដេចតេជោ ហ៊ុន ហ៊ុន សែន មានប្រសាសន៍ថា វិស័យឯកជន បានចូលរួមយ៉ាងធំធេងក្នុងការវិនិយោគក្នុងវិស័យអប់រំ ខណៈដែលសិស្សានុសិស្សរបស់កម្ពុជា បញ្ចប់ថ្នាក់វិទ្យាល័យ ក្នុងមួយឆ្នាំៗមានខ្ទង់ ១០ម៉ឺននាក់។ ចំនួនសិស្សប្រឡងជាប់មានចំនួនច្រើន […]
ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលួចម៉ូតូមួយគ្រឿងបានសម្រេច រួចយកទៅលក់បានតម្លៃ១៥ម៉ឺនរៀល ហើយត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ យ៉ាវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះ កាលពីវេលាម៉ោង២២យប់ ថ្ងៃទី១០ ខែកកក្កដា ឆ្នាំ២០២២ បានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម របស់ឈ្មោះ ណាត ស៊ីណា ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈពេលជនសង្ស័យរូបនេះបានចូលទៅសុំបារីពីម្ចាស់ម៉ូតូដែលនៅក្នុងបន្ទប់ដើម្បីជក់ លុះពេលចេញមកវិញក៏ឃើញម៉ូតូជនរងគ្រោះនៅជិតឡធ្យូងនោះ ជនសង្ស័យក៏លួចយកទៅ ក្រោយមកត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែត ឲ្យឃាត់ខ្លួនតែម្តង ។ លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួចយកម៉ូតូអាខ្មៅ (ជនរងគ្រោះឈ្មោះណាត ស៊ីណា) នោះមែន ក្រោយពីលួចបាន រូបគេជិះទៅអគារថ្មី […]
តាមរយៈការសម្រង់សម្ដីដែលបង្ហោះនៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ កន្លងទៅ មានអ្នកលុបប៊ី ចង់ដាំកញ្ឆា នៅស្រុកខ្មែរ ខ្ញុំមិនដឹងថា ស្រុកណាធ្វើទេ ប៉ុន្ដែសម្រាប់ខ្ញុំ ទស្សនៈខ្ញុំ គឺខ្ញុំប្រឆាំងដាច់ខាត ទោះបីវាចូលចំណូលយ៉ាងមិចក៏ដោយ តែមិនចំណេញសម្រាប់កូនចៅខ្មែរ។ គេថា ដាំដើម្បីផ្គត់ផ្គង់ទៅឱ្យផ្នែកសុខាភិបាល, ប្រទេសថៃ គេចង់ធ្វើមានអ្នកលុបប៊ី ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខ្ញុំសូមនិយាយជាចំហរតែម្តង អត់មានថយក្រោយទេ, សំខានយើងគ្រប់គ្រងបានឬអត់? គ្រាន់តែយើងមិនអនុញ្ញាតផងហ្នឹង ចាប់ប៉ុន្មានដងនៅតាកែវហ្នឹង ទម្រាំតែយើងបើកទៀត តើទៅណា ? ស្របច្បាប់ យើងគ្រប់គ្រងយ៉ាងម៉េច ហើយខ្ញុំថា ដំណាំមានរាប់ម៉ឺនមុខទៅដាំស្អីអាហ្នឹង (កញ្ឆា) និយាយឲ្យច្បាស់តែម្តង ពីណាគាំទ្រ ខ្ញុំមិនគាំទ្រទេ ទស្សនៈខុសគ្នា តែខ្ញុំមិនគាំទ្ររឿងដាំកញ្ឆា នៅស្រុកខ្មែរ ។