ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ដក​​បញ្ឈរជើងមេប៉ុស្តិ៍​ព្រៃ​វិហារ ដើម្បី​អនុវត្ត​វិន័យ​លើ​ករណី​ដែល​លោក​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀ​.​ន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ក្រុមប្រឹក្សាវិន័យ​បើក​អង្គប្រជុំ​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២២ រួច​មក លោក​វរសេនីយ៍ត្រី គិត វៃ ត្រូវ​បាន​ដក​យក​មក​បញ្ឈរជើង ដើម្បី​អនុវត្ត​វិន័យ​លើ​ករណី​ដែល​លោក​ហ៊ាន​ចេញ​លិខិតបញ្ជាក់​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀ​.​ន ដែល​ចោទប្រកាន់​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​គងពិសី បាន​បង្ហើប​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ដំណឹង​ក្រុមប្រឹក្សាវិន័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បើក​អង្គប្រជុំ ដើម្បី​វិនិច្ឆ័យ​អំពី​កំហុស​របស់​គាត់​លោក គិត វៃ សាមីខ្លួន​ផ្ទាល់​បាន​ស្វះ​ស្វែងរក​អន្តរាគមន៍ ដើម្បី​បាន​រួច​ផុត​ពី​ការ​ដក​ទៅ​បញ្ឈរជើង និង​អនុវត្ត​ពិន័យ តែ​ហាក់បីដូចជា​មិន​សមបំណង​នោះ​ទេ ចុង​ក្រោយ​នៅ​តែ​ទទួល​រង​នូវ​ការ​ដក​មក​បញ្ឈរជើង​ដដែល​។

ចំណែក​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ករណី​លោកនាយ​ប៉ុស្តិ៍​ព្រៃ​វិហារ គឺ​លោក​វរសេនីយ៍ត្រី គិត វៃ តាម​ប្រសាសន៍​លោកស្នងការ គឺ​មិន​អាច​លើកលែង​បាន​ឡើយ បើ​ទោះជា​សាមីខ្លួន​ស្វែងរក​អន្តរាគមន៍​ក្តី​។ ពេល​នេះ លោក​វរសេនីយ៍ត្រី គិត វៃ ត្រូវ​ដក​មក​បញ្ឈរជើង​នៅ​ខេត្ត​ហើយ ហើយ​ត្រូវ​បង្ហាញ​មុខជា​រៀង​រាល់ពេល​ម៉ោង​កំណត់ ដោយ​មិន​អាច​អាក់ខាន​បាន​ឡើយ​។

ដោយឡែក​កិច្ចការ​ដែល​នៅ​សេសសល់ គឺ​ប្រគល់​ឲ្យ​នាយ​ប៉ុស្តិ៍​ស្តីទី​អនុវត្ត​បន្ត​រង់ចាំ​មានការ​សម្រេច​ជា​ថ្មី​ពី​ថ្នាក់ដឹកនាំ​។

ករណី​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ​នេះ​ដែរ មន្ត្រី​នគរបាល​ស្រុក​គងពិសី ជា​ច្រើន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បន្ទាប់​ពី​មេ​ប៉ុស្តិ៍​ចាស់​ចូល​និវត្តន៍​ទៅ​តាម​រយៈ​ក្រុមការងារ​បក្ស​បាន​ស្នើ​សុំ​តាម​ឋានានុក្រម​ទៅ​ថ្នាក់លើ ដើម្បី​ដាក់​រង​ប៉ុស្តិ៍​ម្នាក់​ឲ្យ​កាន់​តួនាទី​ជា​មេ​ប៉ុស្តិ៍​នេះ ស្រាប់តែ​ក្រោយមក​ស្ថានការណ៍​បាន​ក្រឡាប់ចាក់​ធ្លាក់​សេចក្តីសម្រេច​ពីលើ​មក​តែងតាំង​លោក គិត​វៃ ជា​មេ​ប៉ុស្តិ៍​ទៅ​វិញ​។ តាំង​តែ​ពី​ចូល​កាន់​ដំណែង​ជា​មេ​ប៉ុស្តិ៍​មក លោក គិត វៃ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ឯង អាង​ខ្លួន​មាន​ខ្សែ មាន​ខ្នងបង្អែក ជាក់ស្ដែង​ដូច​ជា

ករណី​ចេញ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​មុខសញ្ញា​សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀ​.​ន​នេះ​ជាដើម​ថា ជា​មនុស្ស​ល្អ​។

និយាយ​ជា​រួម​ទៅ លោក គិត វៃ មិនមែន​មិនដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ជា​មុខសញ្ញា​នោះ​ទេ​។ ព្រោះ​កន្លង​មក ខាង​ប៉ុស្តិ៍​ក៏​ធ្លាប់​បាន​ទទួល​ដីកា​យក​ទៅ​ប្រគល់​ឲ្យ​មុខសញ្ញា​ទាំងនោះ​ដែរ តែ​ទំនង​ជា​អាង​ថា ខ្លួន​មាន​ខ្នង គ្មាន​អ្នក​ណា​ធ្វើ​អ្វី​ខ្លួន​កើត ក៏​ចេះ​តែ​ចេញ​ទៅ ចុង​ក្រោយ​ទទួល​បាន​លទ្ធ​ផល​ត្រឡប់​មក​ខ្លួន​វិញ គឺជា​ទី​គាប់ចិត្ត​តែ​ម្ដង​។

ក្រុម​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដែល​ដឹង​រឿង​ជា​ច្រើន​បាន​ខ្សឹបខ្សៀវ​គ្នា​តាម​តុ​កាហ្វេ​ថា តើ​លោក គិត វៃ ត្រូវ​ដក​ចេញ​លែង​ឲ្យ​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​នេះ​ទៀត ឬ​ក៏​ត្រូវ​បញ្ឈរជើង​អនុ​វត្ត​វិន័យ​បាន​យូរ​កម្រិត​ណា? ហើយ​អ្នកខ្លះ​ក៏​បាន​លើក​ឡើង​ថា តើ​លោក​គិត វៃ អាច​ត្រឡប់​មក​បន្ត​ធ្វើ​ជា​មេ​ប៉ុស្តិ៍​វិញ​ដែរ​ឬទេ? តែ​អ្នកខ្លះ​ក៏​បាន​លើក​ឡើង​បែប​ប្រឆាំង​ថា នេះ​ជា​កំហុស​តិចតួច មិន​គួរ​ដក​ចេញពី​មុខ​តំណែង​នោះ​ទេ គ្រាន់តែ​អនុវត្ត​វិន័យ​ទៅ គឺ​សមរម្យ​ហើយ តែបើ​ចង់​ត្រឡប់​មក​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​វិញ សាមីខ្លួន​គួរតែ​ចេះ​រក​មើល​កំប៉ុង​ជើងធូប​ណា ដែល​គួរ​យក​ធូប​ទៅ​ដោត​សែន ទើប​ជា​ការ​ល្អ​។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សារ​សំឡេង​មួយ​ចំនួន​ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​សំឡេង​របស់​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដែល​ហាក់បីដូចជា ធ្វើការ​ស្ដីបន្ទោស​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍​ព្រៃ​វិហារ ស្រុក​គងពិសី មួយ​រូប គឺ​លោក គិត វៃ ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយា​មាយា​ទ​ឲ្យ​ជនជាប់សង្ស័យ​ក្នុង​ករណី​គ្រឿង​ញៀ​.​ន​ចំនួន​៤​រូប ក្នុង​សារ​សំឡេង​បាន​បញ្ជាក់​ថា លោក​ព្រៃ​វិហារ​គងពិសី លោក​មាន​អំណះអំណាង​ស្អី ដែល​លោក​ហ៊ាន​បញ្ជាក់​មួយ ហើយ​មួយទៀត លោក​គិត​យ៉ាងម៉េច​ពេល​នេះ? អ្នក​ណាមួយ​ដែល​ឲ្យ​លោក​ធ្វើ​របៀប​ហ្នឹង​បញ្ជាក់​ថា អត់​មាន​ជាប់​គ្រឿង​ញៀ​.​ន ខណៈ​ដែល​អយ្យការ (​ព្រះរាជអាជ្ញា​) បាន​ចោទប្រកាន់​រួច​ទៅ​ហើយ​។

បញ្ជាក់​ហើយ​ផ្ញើ​ឯកសារ​ទៅ​អយ្យការ​ទៀត លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា តើ​អ្នក​ណាមួយ​បញ្ជា​ឲ្យ​លោក​​ធ្វើ? ឬ​ក៏​លោក​ធ្វើ​ដោយ​ចិត្ត​ឯង ជ្រុល​ហួសហេតុ​ពេក​ហើយ?​។ សាលាឃុំ​បញ្ជាក់​វា​ជា​រឿង​មួយ​ផ្សេង​នេះ នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ចុះ​លេខ​នគរបាល​ប៉ុស្តិ៍​ទៀត ធ្វើ​អី​ធ្វើ​យ៉ាងហ្នឹង? ។ ក្នុង​នោះ​ផង​ដែរ លោកស្នងការ​ក៏​បាន​បញ្ជា​ទៅ​លោកស្នងការ​រង គឺ​ឧត្តមសេនីយ៍ត្រី ម៉ាត់ ធុ​ច ដែល​ទទួល​បន្ទុក​ករណី​គ្រឿង​ញៀ​.​ន​ឲ្យ​ពិនិត្យ​មើល​លើ​សំណុំរឿង​នេះ​ផង​ដែរ​ថា តើ​លិខិតបញ្ជាក់​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​សំណុំរឿង​មួយ​យ៉ាងណា ហើយ​ខ្ញុំ​ស៊ី​ញ៉េ​រដែរ​អត់​ទេ? ។ ហើយ​បើ​អត់​ទេ អានេះ​បញ្ជាក់​នៅ​ពេល​ក្រោយ ហើយ​ដាក់​ទៅ​តុលាការ​ខ្លួន​គាត់​ហើយ​។

nmr