ប្រទេសបារាំងគឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាចុងខែសីហា ឆ្នាំ២០២៣។
ជំនួបទ្វេភាគីនាពេលខាងមុខរវាងសម្តេចធិបតី និងឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង គឺឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីឱ្យឈានដល់កម្រិតថ្មី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ ព្រមទាំងរួមគ្នាដោះស្រាយការប្រឈមសកល និងរក្សាសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់៕
His Excellency Emmanuel MACRON, President of the French Republic, extended an invitation to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to pay an official visit to the French Republic on 18-19 January 2024. France holds the distinction of being the first European nation that Samdech Thipadei will visit since assuming office in late August 2023.
The forthcoming bilateral meeting between Samdech Thipadei and President MACRON represents an auspicious opportunity for both governments to reaffirm their collective commitment to elevating traditional relations to a new height, strengthening and expanding cooperation within bilateral and multilateral frameworks mutually beneficial to the two nations, and collaborating to tackle global challenges and uphold a rule-based international order.