លោក Robert Hunter អ្នកវិភាគ និងជាអតីតឯកអគ្គរដ្ឋទូអាមេរិកប្រចាំអង្គការណាតូបាននិយាយថា ការសម្រេចចិត្តរបស់លោក Putin ក្នុងការបញ្ជាឲ្យដាក់អាវុ.ធនុយក្លេអ៊ែរប្រុងជើងការ គឺគ្រាន់តែជាការព្រមានដើម្បីកុំឲ្យប្រទេសលោកខាងលិចចូលរួមក្នុងសង្រ្គាម ។
«នេះគឺជាឧបាយកលផ្លូវចិត្តដើម្បីព្យាយាមបង្កើតអនុភាពរបស់គាត់ ខណៈគាត់បានសម្រេចចិត្តថា តើគាត់ចង់ចូលឲ្យជ្រៅប៉ុណ្ណោះនៅអ៊ុយក្រែន»។ នេះជាការថ្លែងបញ្ជាក់របស់លោកប្រាប់សារព័ត៌មាន
លោកថ្លែងទៀថា «នេះគឺជាសង្រ្គាមចិត្តសាស្រ្ត ខ្ញុំមិនជឿទេថា វាគឺជាការគំរា.មកំហែងទាល់តែសោះ ពីព្រោះប្រជាជនរុស្សីនឹងបាត់បង់ច្រើន ប្រសិនពួកគេដើរក្នុងផ្លូវនេះ» ។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជាឲ្យមានការដាក់អាវុ.ធនុយក្លេអ៊ែរឲ្យប្រុងប្រៀបខ្ពស់ ក្រោយពេលលោកបាននិយាយថា មានសេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូប្រឆាំងនឹងរុស្សី ។
រុស្សីគឺជាមហាអំណាចនុយក្លេអ៊ែរដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេក្នុងពិភពលោក គឺប្រហេល ៦.០០០គ្រាប់។ អាមេរិក និងអង្គការណាតូបានប្រកាសថ្កោលទោសចំពោះការប្រកាសរបស់មេដឹកនាំរុស្សី៕