ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

តាមរយៈសារនៅលេីបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៩​ ខែវិច្ឆិកា​ នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានបញ្ជាក់ថា​ មកដល់ពេលនេះមេរោគកូវីដ-១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំង​ស្រុងហើយ

គ្រូពេទ្យដែលព្យាបាលសម្តេចបានចេញលិខិត
បញ្ជាក់ដូចមានភ្ជាប់ជាមួយ។
សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃអាទិត្យស្អែកនេះ​ និងពេញមួយសប្តាហ៍សម្តេចមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។
ជាមួយគ្នានេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបសម្តេច៕
nmr