ព័ត៌មានជាតិ

ក្រោមបទបញ្ជាផ្ទាល់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីមកងប្រតិបត្តិការរុករក និងសង្រ្គោះ គ្រោះមហន្តរាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ..!

យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារអមដំណើរ ក្រុមការងារសម្របសម្រួលប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ ដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. និងឧត្តមសេនីយ៍ត្រី គីម វីរៈ បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្រុងសិរីសោភ័ណខេត្តបន្ទាយ

មានជ័យដើម្បីត្រៀមលក្ខណៈទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋងាយរងគ្រោះ ដែលរហូតមកដល់ពេលនេះទឹកនៅបន្តកើនឡើងជាបន្តបន្ទាប់។

ក្រោមបទបញ្ជាផ្ទាល់និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយគ្រប់បណ្តាអង្គភាព បានត្រៀមខ្លួនរួចជាស្រេច ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះអោយបានទាន់ពេលវេលា។

nmr