ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា

បានសហការសម្របសម្រួលជាមួយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងអមដំណើរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដែលរៀបចំជាលើកទី៥ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពដែលមានសមាជិកសមាជិកា ចូលរួមចំនួន ២១០នាក់  នៅអគារសេរីភាព សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថ្ងៃទី ២៨.០១.២០២៤។ ចេញផ្សាយដោយអង្គភាព NMR TV ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤ ភ្នំពេញ,ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ១៥០នាក់ រៀបចំឡើងដោយសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាអគារសេរីភាព ស្ថិតនៅវិថីវិចិត្រសិល្បៈ(ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ […]

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម Tony Blair វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។   ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។   ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony […]

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់ អាស៊ាន ដែលរួមទាំងកម្ពុជា

នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។   ជាកិច្ចចាប់ផ្ដើម សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ សម្ដេចធិបតីក៏បានស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។   លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការWIPO និងប្រទេសកម្ពុជា។ លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា […]

ជីវិតនិងសង្គម

អបអសាទរ ឯកឧត្តមបណ្ឌិត ប៉ុន វុត្ថា បានទទួលនូវគ្រឿងឥស្សរិយយស ពីព្រះមហាក្សត្រ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះចៅក្រុងកម្ពុជាធិបតី សព្វព្រះហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់  មហាសេរីវឌ្ឍន៍ ដល់ ឯកឧត្តមបណ្ឌិត ប៉ុន វុត្ថា

ថ្ងៃសៅរ៍ ៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះចៅក្រុងកម្ពុជាធិបតី សព្វព្រះហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូន ឯកឧត្តមបណ្ឌិត ប៉ុន វុត្ថា    បានទទួលនូវ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ផងដែរ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃកម្ពុជា🎉🙏 ការប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់នេះ បានបង្ហាញពីស្មារតី ដ៏ផូរផង់ ជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ មានឆន្ទៈមុះមុត លះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកការងារមនុស្សធម៍ ដើម្បីបុព្វហេតុ បម្រើសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

សមត្ថកិច្ច៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ ០៣ខ្នង គិតជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០ ដុល្លារ  

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣:២០ នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឡាច ជរ ភេទ ប្រុស ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៥x៥០ ម៉ែត្រ ឆេះខូចខាតទាំងស្រុង សរុបគិតជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០ ដុល្លារ។ ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ ហាំង សេងហុង ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ៥,៨ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតពិដានជំហៀងខាងត្បូងប្រវែង១៥ម៉ែត្រ។ ម្ចាស់ផ្ទះរងគ្រោះទី៣ ឈ្មោះ ឡុង នី ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៦ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៦គ្រឿង៕

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ស្នើរសុំឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ខេត្តសៀមរាប៖ក្រុមអ្នកដឹកជញ្ជូនភ្ញៀវក្នុងខេត្តសៀមរាប បានស្នើរសុំឲ្យក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ការស្នើសុំធ្វើឡើង នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤នេះ នៅក្នុងរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីររដ្ឋបាលខេត្តបានអនុញ្ញាតឲ្យក្រុមអ្នកដឹកភ្ញៀវ ទាំងនោះចូលជួបជាមួយ លោក លី សំរិទ្ធ អភិបាលរងខេត្តនិងមន្ត្រីពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំ អភិបាលរងខេត្ត បានប្រាប់ក្រុមអ្នកដឹកភ្ញៀវថា លោកទទួលយកសំណើរនេះ ដើម្បីរាយការជូនឯកឧត្ដមអភិបាលអភិបាលខេត្តសៀមរាប ចំពោះលទ្ធផល និងពេលវេលានិងជម្រាបជូននៅពេលក្រោយ។ កិច្ចប្រជុំនេះរហូតវេលាម៉ោង១២និង១០នាទី ម្សិលមិញនេះក្រុមអ្នករត់តាក់សុីបានត្រឡប់ទៅវិញរៀងៗខ្លួន។ សូមជម្រាបថា នៅព្រឹកមិញនេះ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានក្រុមអ្នកដឹកជញ្ជូនភ្ញៀវ ក្នុងខេត្តសៀមរាប បានមកប្រមូលផ្តុំនៅមុខសាលាខេត្តសៀមរាបចំនួន៦០នាក់ មធ្យោបាយ រថយន្ត ចំនួន២៦គ្រឿង Pass Appចំនួន២០ គ្រឿង រ៉ឺម៉ក ចំនួន០៦គ្រឿង។ គោលបំណងស្នើរសុំឲ្យក្រុមហ៊ុនបញ្ឈប់គិតថ្លៃសេវាប្រើប្រាស់ ផ្លូវហាយវេ ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី០១ដល់ទី១០ខែមករា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១.០១ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី០១ ដល់ទី១០ខែមករា ឆ្នាំ២០២៤។ ក្នុងនោះសាំងធម្មតា ត្រូវលក់តម្លៃ ៤,១៥០រៀក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀល ក្នុង១លីត្រ៕

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

កម្មវិធីបុណ្យសពលោកតា ឧបាសកឈុន កុញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលោម៉ោង៥ៈ៣០នាទីល្ងាច

ស្វាយរៀង: ពិធីបុណ្យសពលោកតាឧបាសក ឈុន កុញ ជន្មាយុ៩១ឆ្នាំ ស្លាប់ដោយជរាពាធ ដែលត្រូវជាជីតាបង្កើតរបស់ឯកឧត្តម កុញ គឹមសាន ឧត្តមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី  និងជាប្រធានNMR TV ប្រចាំខេត្តកណ្ដាល កម្មវិធីនៅភូមិណ្ដាល ឃុំត្នោតស្រុករោទ៍ ខេត្តស្វាយរៀង បានបន្តកម្មវិធីចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឪកាសពិធីបូជាសពបាននិមន្តព្រះគ្រូសិរីវុឌ្ឍាភិមង្គល ចឹក សង ព្រៈវិន័យធរអនុគណស្រុកកំពង់រោទ៍មកសម្ដែងព្រះធម៌ទេសនាផងដែរ។ ក្នុងឱកាសនេះដែរ ខ្ញុំបាទសូមថ្លែងអំណរគុណ និងគោរពជូនពរ ឯកឧត្ដម លោក លោកស្រី និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួម កម្មវិធីបុណ្យសពលោកតារបស់ខ្ញុំបាទ សូមទទួលបាននូវសុខភាពល្អ ធ្វើដំណើរទីជិតទីឆ្ងាយបានជួបតែសេចក្តីសុខ គ្រប់ពេលវេលា ជាងនេះទៅទៀតសូមអោយទទួលបាននូវ ពុទ្ធិពរទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា 

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ចាប់បាន លំដាប់លេខរៀងទី១ នៅលើសន្លឹក ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមា ជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់ លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ជាលទ្ធផលនៃការចាប់លំដាប់លេខរៀងឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់កា រ បោះឆ្នោតជ្រើសតាំ ង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា ចាប់បានលំដាប់លេខរៀងទី១ , គណបក្សឆន្ទៈខ្មែរ លេខរៀងទី២ , គណបក្សហ៊្វុនស៊ិនប៉ិច លេខរផងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤  

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ៖ សមិទ្ធផលថ្មីនៃចំណងដៃមិត្តភាពកម្ពុជា-ជប៉ុន

សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាងប្រព្រឹត្តិកម្មនៃប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាសមិទ្ធផលថ្មីនៃចំណងដៃចេញពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។   ក្នុងឱកាសនេះ តំណាងឱ្យប្រជាជននៅក្នុងទីក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជាថវិកា សម្ភារៈ និងបច្ចេកទេស ក្នុងដំណើរការកសាងផែនការមេដើម្បីគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង។   «នេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរការចូលរួមគាំទ្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមុំាបន្ថែមទៀត»។  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា បានដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើលទ្ធភាព និងការធ្វើទំនាក់ទំនងលើទិដ្ឋភាពបច្ចេកទេសនៃការភ្ជាប់សេវាឌីជីថល របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទៅនិងសេវាច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ។

លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យតំណាងក្រសួងមហាផ្ទៃ បន្តការងារជាមួយផ្នែកពាក់ព័ន្ធជាពិសេសអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីពិនិត្យការងារបច្ចេកទេសពាក់ព័ន្ធនានា។ ហើយក្រសួង ដ.ន.ស. បានត្រៀមលក្ខណៈរួចរាល់ក្នុងការភ្ជាប់សេវាធារណៈរបស់មន្ទីរដ.ន.ស.ស. ទៅនឹងច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ។ ជាការឆ្លើយតប ភាគីក្រសួងមហាផ្ទៃ បានទទួលយកសំណើនិងសំណូមពរ ទៅពិនិត្យនិងពិភាក្សាជាមួយក្រុមការងាររបស់ក្រសួង និងធ្វើការឆ្លើយតបវិញ។ ២៧ ធ្នូ ២០២៣ ប្រភព៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្ដម ខាន់ ខុន បានអញ្ជើញចុះចែកកាដូ នៃសេចក្ដីស្រលាញ់ ដល់កុមារនិងជនចាស់ជរា ក្នុងឱកាសអបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទ នៅមូលដ្ឋានខេត្តកំពង់ធំនិងខេត្តព្រះវិហារ

ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះចែកកាដូ នៃសេចក្ដីស្រលាញ់ដល់កុមារនិងជនចាស់ជរា សម្រាប់ថ្ងៃ អបអរសាទរព្រះរាជកំណើត ព្រះយេស៊ូគ្រីស្ទ នៅមូលដ្ឋានខេត្តចំនួន២ គឺខេត្តកំពង់ធំនិងខេត្តព្រះវិហារ។   ក្នុងឱកាសអបអរសាទរព្រះរាជកំណើតព្រះយេស៊ូគ្រីស្ទនៅក្នុងឆ្នាំងនេះ ឯកឧត្តម អនុរដ្ឋលេខាធិការបានមានប្រសាសន៏ថា ដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាព រវាងគ្រីស្ទបរិស័ទ និងរាជរដ្ឋាភិបាល ពិសេសជាមួយរដ្ឋបាលខេត្ត ឱ្យកាន់តែល្អប្រសើរ ដោយប្រកាន់យកសុខដុមនីយកម្មសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ បានធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញលើកគ្រប់សាសនាទាំងអស់ ក្នុងភាពជាបងប្អូនតែមួយ។ ឯកឧត្តម បានបន្តថា គ្រឹស្ទបរិស័ទ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមនីយកម្មជា មួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា ក្នុងសង្គមជាតិទាំងមូល។   នាឱកាសនេះ ឯកឧត្ដម ខាន់ ខុន […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ឯកឧត្តម ហេង សួរ ប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញគណបក្សជូនសមាជិកគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្នាក់ការគណបក្សរាជធានីភ្នំពេញ។   ថ្លែងទៅកាន់សមាជិកប្រមាណជាង៥០០នាក់ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានទាំង៤រូបដោយជ្រើសតាំងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។   បន្ថែមពេលនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីការសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូបដែលធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប១ ៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។   ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគណបក្សមូលដ្ឋានពង្រឹងការកសាងសមាជិកភាព និងអនុវត្តឱ្យល្អប្រសើរនូវគោលនយោបាយរបស់គណបក្សដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធិផលធំៗ ថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ចំនួនដល់កងរាជអាវុធហត្ថ ដោយត្រូវបន្ដពង្រឹងនូវការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាពសង្គម និងទប់ស្កាត់នូវរាល់ឧបាយកលរបស់ពួកអមិត្តដែលនៅតែបន្ដចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងឆន្ទៈរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជំរុញឲ្យបង្កើនសមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងជំនាញឯកទេសបន្ថែមលើអ្វីដែលកំពុងអនុវត្តបានយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ត្រូវមានការលើកសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះមន្ដ្រីដែលបំពេញតួនាទីភារកិច្ចបានល្អ និងអនុវត្តវិន័យចំពោះអ្នកដែលប្រព្រឹត្តខុស ខណៈមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវធ្វើជាគំរូដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។   យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មុននឹងមានការរៀបចំការប្រជុំនៅថ្ងៃនេះ កងរាជអាវុធហត្ថ ក៏បានធ្វើការប្រជុំត្រួតពិនិត្យ បូក សរុប វាយតម្លៃតាមជំនាញចំនួន៤ផ្នែក៖ ទី១៖ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ទី២៖ការងារប្រតិបត្តិតួនាទី ភារកិច្ច, ទី៣៖ការងារនគរបាយុត្តិធម៌ និងទី៤៖ការងារភស្តុភា បច្ចេកទេស សម្ភារៈ។   នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា តាមរយៈអង្គប្រជុំការងារជំនាញ និងការប្រជុំព្រឹកមិញនេះ បានរកឃើញកិច្ចការងារដែលជាវឌ្ឍនភាពគឺ ជាទូទៅសភាពការណ៍ពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មាននិរន្តរភាពជាប្រក្រតីធម្មតា, បទល្មើសព្រហ្មទណ្ឌដែលរសើបត្រូវបានទប់ស្កាត់ និងបង្ក្រាប, ការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការសហការពង្រឹងការអនុវត្ត ច្បាប់ លើភាពជាក់ស្ដែង កងរាជអាវុធហត្ថ បានរួមចំណែកជាមួយព្រឹត្តិការណ៍ជាតិ ពិធីជួបប្រជុំនានា ពិធីបុណ្យ […]

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត គង់ មៅ ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត គង់ មៅ ត្រូវបាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាទីប្រឹក្សាផ្ទាល់ បញ្ញត្តិគោរម័្យងារ ឯកឧត្តមបណ្ឌិត គង់ មៅ ។ ពិធីប្រកាសតែងតាំងនេះ គឺត្រូវបានរៀបចំឡើងក្រោមព្រះរាជធិបតីភាពសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលព្រះរាជសង្ឃប្រកាសតែងតាំង នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្ត ឧណ្ណាឡោមធម្មយុត្តិ។ ក្នុងពិធីប្រកាសតែងតាំងនេះ ឯកឧត្តមបណ្ឌិត គង់ មៅ  បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ដែល សម្តេចព្រះមហាសង្ឃរាជប្រកាស ឯកឧត្តម ជា ឧត្តមទីប្រឹក្សាផ្ទាល់ ។ ឯកឧត្តមបន្តថា ក្នុងតួនាទីជាឧត្តមទីប្រឹក្សាផ្ទាល់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ឯកឧត្តមនឹងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អប្រសើរ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ចំពោះវិស័យព្រះពុទ្ធសាសនា និងការជួយផ្សព្វផ្សាយនូវព្រះរាជសកម្មភាពរបស់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបាននឹងកំពុងធ្វើព្រះរាជសកម្មភាពមនុស្សធម៌នាពេលបច្ចុប្បន្ននេះ៕

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ជនសង្ស័យដែលបើករថយន្តព្រូសបញ្ច្រាសទិស បុកអ្នកបើកបរម៉ូតូស្លាប់ នៅរង្វង់មូលកោះពេជ្រ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបានហើយ

(ភ្នំពេញ)៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលបានបើករថយន្តម៉ាក TOYOTA PRIUS បញ្ច្រាសទិសបង្កបុកបុរសម្នាក់ជិះម៉ូតូ បណ្តាលឱ្យស្លាប់នៅចំណុចរង្វង់មូលកោះពេជ្រ វិថីសួនច្បារ ប្រសព្វវិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។   ជនសង្ស័យ និងវត្ថុតាងនាំមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ក្រោមការដឹកនាំស្រាវជ្រាវដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលនគរបាលចរាចរណ៍ផ្លូវគោក។   លោកវរសេនីយ៍ឯក សែម រតនា បានប្រាប់ឱ្យដឹងថា ករណីរថយន្តម៉ាក TOYOTA PRIUS ពណ៌ស មិនស្គាល់ផ្លាកលេខបង្កគ្រោះថ្នាក់ចរាចណ៍ខាងលើ គឺកម្លាំងជំនាញបានខិតខំយកចិត្តទុកដាក់បំផុត ធ្វើការស្រាវជ្រាវតាមមុខសញ្ញាជាប្រចាំ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយការស្រាវជ្រាវចំណាយពេលជាច្រើនថ្ងៃ ឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពី […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅខេត្តសៀមរាបមានសភាពមមាញឹកនិងមានតម្លៃល្អ

សៀមរាប៖ ការប្រមូលផលស្រូវវស្សាឆ្នាំ២០២៣របស់ប្រជាកសិករនៅខេត្តសៀមរាបមានសភាពមមាញឹក ខណៈដែលតម្លៃស្រូវ ដែលប្រមូលទិញដោយឈ្មួញមានតម្លៃល្អដែលពួកគាត់ទទួលយកបាន។   តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត ។ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តទាំងស្រូវស្រាល ស្រូវធ្ងន់បាន ១៤៨ ,៩៥០ហិកតា ស្មើនឹង ៧៦,៩៣ភាគរយនៃផ្ទៃដី១៩៣,៦១០ហិកតា។   ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តបាន ៧,២០០ហិកតា ស្មើនឹង ២៨,៧៨ភាគរតយនៃផែនការ ២៥,០២០ហិកតា។ ចំពោះដំណាំកសិកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តបាន ៣,៧៤៥ហិកតា ស្មើនឹង ២០,៨៣ភាគរយនៃផែនការ ១៧,៩៧៨ហិកតា។  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់

រាជធានីភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្នុងឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលនឹងប្រព្រឹត្តទៅចំនួនបួនថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៨:០០យប់។ សូមបញ្ជាក់ផងដែរថា ស្តង់ដែលមានក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ មានរហូតដល់ ២២៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើន រហូតដល់ ១៥២ ស្ថាប័ន។ ចំណែកឯ ប្រភេទសៀវភៅមានគ្រប់ប្រភេទដែលបានដាក់តាំងលក់តាមស្ដង់នីមួយៗ មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ  សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈ ជាដើម។ អ្វីដែលកាន់តែពិសេសនោះ តាមស្ដង់នីមួយៗ នឹងមានការបញ្ចុះតម្លៃពិសេសរហូតដល់៥០% និងមានការចែកជូនសៀវភៅដោយឥតគិតថ្លៃ ព្រមទាំងកាដូពិសេសៗផងដែរ។ មិនតែប៉ុណ្ណោះ ពិព័រណ៍សៀវភៅកម្ពុជា ក៏បានរៀបចំសកម្មភាព លេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្ដែងដោយតារា ចម្រៀងល្បីៗ។ បន្ថែមពីលើនោះទៀត អ្នកចូលរួមអាចមកទិញសៀវភៅផង ជួបជាមួយអ្នកនិពន្ធផ្ទាល់ ជាវវត្ថុអនុស្សាវរីយ៍ជាមួយនឹងក្រុមការងារ និងបានថតរូបលេងកម្សាន្តផងដែរ។ ជាមួយគ្នានេះដែរគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា«អនុប្រធានគណបក្សប្រជាជនកម្ពុជា» នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ។ 

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏សូមចូលរួមអបអរសាទរចំពោះឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន ២៣ រូបបន្ថែមទៀត ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលបោះឆ្នោតជ្រើសរើសជាសមាជិកអចិន្ត្រៃយ៍៕

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក NMR TV  និងថ្នាក់ដឹកនាំ រួមជាមួយសមាជិកទូទាំងប្រទេស សូមគោរពអបអរសាទរនិងគាំទ្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។   (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សួន សុខឌឿន អគ្គនាយក NMR TV និងថ្នាក់ដឹកនាំ រួមជាមួយសមាជិកទូទាំងប្រទេស បានផ្ញើសារជូនពរ និងអបអរសាទរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។   សម្តេចមហាបវរធិបតីជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។   នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យជូនសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យប្រទេសជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។   ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍៖ វិស័យវិនិយោគ, ការតភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិ ជាដើម ។ល។ នៅក្នុងវិស័យការពារជាតិ ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីរីករាយដែលកន្លងទៅថ្មីៗនេះ កងស្វ័យការពារជើងគោកជប៉ុន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារកងទ័ពជើងគោកកម្ពុជា-ជប៉ុន ។ មួយវិញទៀត ភាគីមិត្តជប៉ុនក៏បានស្នើឱ្យមានលំហាត់រួមទ្វេភាគីរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មជិតស្និទ្ធ ។ […]

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ទេសរដ្ឋមន្រ្តី លី ធុជ៖ យើងបោសសំអាតមីន ដើម្បីការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា ក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាបជាស្រុកអស់មីនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយថ្ងៃនេះក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។   ឯកឧត្តមបានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើនជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីវប្បធម៌៖ពិធីរំឭកគុណអង្គរ នឹងក្លាយជាយុទ្ធនាការរួមជួយដល់កិច្ចការអភិរក្សបេតិកភណ្ឌជាតិ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានលើកឡើងថា ការរៀបចំ ព្រឹត្តិការណ៍រំឭកគុណអង្គរ ដើម្បីរំឭកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ដែលពិធីនេះនឹងក្លាយជាយុទ្ធនាការរួមមួយ ក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថមគាំទ្រនានា ក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ។   លោកស្រី ភឿង សកុណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាផងនោះ បានលើកឡើងបែបនេះ នាឱកាសដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។   សូមបញ្ជាក់ថា ពិធីបុណ្យរំឭកគុណអង្គរ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ខណៈឆ្នាំនេះ គឺជាឆ្នាំទី៣ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍នេះឡើង៕  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី ១ដល់៣១ ខែមករា ឆ្នាំ២០២៤ មានមន្រ្តីជិត ២ម៉ឺននាក់​នឹងត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាព​ប្រឆាំងអំពើពុករលួយ

ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន ១៨.៨៣២ រូប ។ នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖”នៅខែក្រោយដែលជាខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងត្រៀមរៀបចំនៃការប្រកាសទ្រព្យសម្បត្តិដ៏ធំនៃរៀងរាល់២ឆ្នាំម្តង ។ មន្រ្តីដែលជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិនេះ គឺចាប់ពីថ្ងៃទី ១ដល់ទី៣១ ខែ មករាដែលក្នុងនេះមានចំនួនរហូតដល់ជាង ១៨០០០រូប ។ អញ្ចឹងការប្រកាសទ្រព្យសម្បត្តិនៅខែក្រោយនេះច្រើន។

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ៈ ក្រសួងកំពុងធ្វើកិច្ចការងារលើករណីមន្ត្រីប្តឹងរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាព មិនប្រក្រតីមួយចំនួន និងការប្រព្រឹត្ត អំពើពុករលួយ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់សារព័ត៌មានប្រយុទ្ធនៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ ក្រុមការងារក្រសួងកំពុងធ្វើកិច្ចការងារករណីមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែន ដីនគរូបនីយកម្ម និងសំណង់ ស្នើសុំ ផ្លាស់ ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ទៅនិងភាពមិនប្រក្រតីមួយចំនួន និងការ ប្រព្រឹត្តអំពើពុករលួយថែមទៀតផង។

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែលសមត្ថកិច្ចរកឃើញថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើរក ឃើញថាជាសាច់ខូចគុណភាព

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែលក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរកឃើញ ថាគ្មានច្បាប់ ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី៤ ខែធ្នូនេះ នឹងត្រូវកម្ទេចចោលបើរកឃើញថា ជាសាច់ខូចគុណភាព។   កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចូលសាច់ បង្កកចូលមកកម្ពុជា មានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ។    

ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ 

របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។   ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ។   សូមបញ្ជាក់ថា៖ ការពិនិត្យជាសកលតាមកាលកំណត់ (UPR ) មានគោលបំណងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសនានាប្រសើរឡើង និងបង្កើតឡើងដើម្បីផ្តល់ការគាំទ្រពង្រីកវិសាលភាពនៃការលើកកម្ពស់ និងការពារសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលានៅថ្នាក់មូលដ្ឋាន ។  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៩នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។   ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ពីការបន្តរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរបន្ថែមទៀត ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដូច្នេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។   ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ជាពិសេសតាមរយៈជំនួបទស្សនកិច្ចផ្លូវការកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគ្រប់កម្រិតរវាងប្រទេសទាំងពីរ ។  

ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

ចូលរួមជាវាគ្មិនក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងជំនាញសារព័ត៌មាន ក្របខណ្ឌនៃការពង្រឹងគុណភាពនិងសមត្ថភាពមន្ត្រីនៃក្រសួងព័ត៌មាន និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ។

ក្រសួងព័ត៌មាននឹងបើកដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យវិជ្ជាជីវៈសារព័ត៌មាន និងក៏បើកទូលាយសម្រាប់បងប្អូនអ្នកសារព័ត៌មាន(journalist) និងអ្នកកាសែតប្រជាជន (citizen journalist) ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។